Baekhyun ក្រុម EXO នឹង​ចូល​សម្ដែង​រឿង​ភាគ​ជា​លើក​ដំបូង

Baekhyun ក្រុម EXO នឹង​ចូល​សម្ដែង​រឿង​ភាគ​ជា​លើក​ដំបូង

សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង EXO Beakhyun នឹង​ចូល​ខ្លួន​មក​សម្ដែង​រឿង​ភាគ​ជា​លើក​ទី​មួយ​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្លួន។

 

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​មុន​នេះ​ផលិតកម្ម​ចម្រៀង SM បាន​ប្រកាស​ថា Baekhyun នឹង​ចូល​សម្ដែង​រឿង​ភាគ​មួយ​មាន​ចំណង​ជើង​ថា “Moon Lovers” ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ ២០១៦។

 

Baekhyun ក្រុម EXO នឹង​ចូល​សម្ដែង​រឿង​ភាគ​ជា​លើក​ដំបូង
 

“Moon Lovers” គឺ​ជា​រឿង​ភាគ​ដែល​យក​លំនាំ​តាម​សាច់​រឿង​របស់​រឿង​ចិន​ “Scarlet Heart” ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​បំផុត​កាល​ពី​ឆ្នាំ ២០១១។ រឿង​នេះ​និយាយ​ពី​នារី​មាន​ឈ្មោះ​ថា Jang Hyo ដែលបាន​​ត្រលប់​ទៅ​កាន់​រាជវង្ស Qing វិញ។ សហការ​ជាមួយ​តារា​ចម្រៀង​វ័យ ២៣ ឆ្នាំ​នេះ​រួម​មាន​តារា​សម្ដែង​​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Lee Joon Gi និង Kang Ha Neul។

 

មក​ទល់​ពេល​នេះ គ្រប់​តួអង្គ​ឯក​ទាំង​អស់​គឺ​ត្រូវ​បាន​ជ្រើស​រើស​រួច​រាល់​អស់​ហើយ។ “Moon Lovers” នឹង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ Kim Gyu Tae ដែល​ជា​​អ្នក​ផលិត​រឿង​​ដូច​ជា “That Winter, The Wind Blows” និង “It’s Okay, That’s Love”៕

 

Baekhyun ក្រុម EXO នឹង​ចូល​សម្ដែង​រឿង​ភាគ​ជា​លើក​ដំបូង

Lee Joon Gi

 

Baekhyun ក្រុម EXO នឹង​ចូល​សម្ដែង​រឿង​ភាគ​ជា​លើក​ដំបូង

Kang Ha Neul

 

 

ចុចអាន៖Tao និយាយ​ពី​ការចាក​ចេញ​ពី​ក្រុម EXO និង​ការ​រិះគន់ Kris

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kpopstarz