Vardy នឹង​តាម​ទាន់​កំណត់ត្រា បើ​ស៊ុត​​ចូល​​សប្ដាហ៍​នេះ

Vardy នឹង​តាម​ទាន់​កំណត់ត្រា បើ​ស៊ុត​​ចូល​​សប្ដាហ៍​នេះ

អតីត​គ្រូ​បង្វឹក​របស់ Jamie Vardy លោក Micky Mellon ជឿ​ជាក់​ថា​ប្រយុទ្ធ Leicester នឹង​អាច​បង្កើតកំណត់ត្រា​ថ្មី​នៅ Premier League បាន គឺ​កំណត់ត្រា​ស៊ុត​ចូល​ច្រើន​​ប្រកួត​ជាប់​គ្នា។

 

Vardy នឹង​តាម​ទាន់​កំណត់ត្រា បើ​ស៊ុត​​ចូល​​សប្ដាហ៍​នេះ

 

Mellon ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ ក្រុមShrewsbury Town បាន​ប្រាប់​ថា៖ “ខ្ញុំ​ធ្លាប់​បង្វឹក​គាត់ (Vardy) រយៈ​ពេល៣ឆ្នាំ ហើយ​ខ្ញុំ​ពិតជា​ពេញចិត្ត​គាត់​ខ្លាំង​ណាស់។ ខ្ញុំ​ជឿ​ថា Vardy នឹង​បន្ត​ស៊ុត​បញ្ចូល​ទី​ព្រោះ​គាត់ ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ”។

 

អ្នកចាត់ការ​ទូទៅ​វ័យ​៤៣ឆ្នាំ​បាន​ចុះ​ហត្ថលេខា​យក Vardy ពីក្លិប Halifax ក្នុង​ឆ្នាំ​២០១១ ហើយ Vardy បាន​ស៊ុត​បញ្ចូល ៣៤គ្រាប់ ជួយ​ឲ្យ​ក្លិប Halifax ឡើង​ទៅ​លេង​ក្របខណ្ឌ Football League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។

 

Vardy នឹង​តាម​ទាន់​កំណត់ត្រា បើ​ស៊ុត​​ចូល​​សប្ដាហ៍​នេះ

លោក Micky Mellon

 

Vardy បាន​បង្ហាញ​ការ​លេង​ដ៏​អស្ចារ្យ​នៅ​រដូវកាល​នេះ ហើយ​រូបគេ​នឹង​តាម​ទាន់​កំណត់​ត្រា​ស៊ុតបញ្ចូល​ទី​១០​ប្រកួត​ជាប់​គ្នា​របស់ Ruud van Nistelrooy បើ​សិន​ជា​អាច​ទម្លាយ​សំណាញ់​ក្រុម​សារិកា​ព្រៃ Newcastle ​ថ្ងៃសៅរ៍​នេះ។

 

កីឡាករវ័យ២៨ ឆ្នាំ​ទើប​តែ​បាន​ធូរ​ពី​របួស​ចង្កេះ ដែល​ជា​មូលហេតុធ្វើ​ឲ្យ​គេ​អវត្តមាន​មិន​បាន​លេង​ឲ្យ​ជម្រើស​ជាតិ អង់គ្លេស​ក្នុង​ការ​ប្រកួត​ជាមួយ​អេស្ប៉ាញ និង​បារាំង​​ថ្មីៗនេះ។

 

តើ​ប្រិយមិត្ត​គិត​ថា Vardy នឹង​ស៊ុត​ចូល​ទៀត​ឬ​អត់​ក្នុង​ប្រកួត​នេះ?

 

ចុចអាន៖ Vardy ស៊ុត​៩ប្រកួត​ជាប់​គ្នា​នៅ BPL ជួយ Leicester ពិន្ទុ​ស្មើ​ក្រុម​លេខ១

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ skysports