រដ្ឋបាល ក្រុងប៉ោយប៉ែត ចំណាត់ការ បញ្ហាអនាម័យ និងសោភ័ណភាព ប្រព័ន្ធបង្គោលភ្លើង តាមផ្លូវជាតិលេខ៥ និងផ្លូវបេតុង តាមសង្កាត់ទាំង៣

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រដ្ឋបាលក្រុងសហការ ជាមួយសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ចុះអនាម័យ និងកែលម្អសោភ័ណភាពជុំវិញក្រុងប៉ោយប៉ែត និងចំណាប់ការប្រគល់ឲ្យលោកចៅសង្កាត់ ទាំងត្រូវយកចិត្តទុកដាក់បញ្ហា ទាំងអស់ ដែលសាលាក្រុងប្រគល់ជូន។ ជាក់ស្តែង អនុវត្តន៍តាមការចង្អុលបង្ហាញ របស់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមការងារសង្កាត់ផ្សារកណ្តាល ដឹកនាំដោយលោកគាត ហ៊ុល ចៅសង្កាត់បានបើកយុទ្ធនាការ រៀបចំសណ្តាប់ធ្នាប់ និងបោសសំអាតបរិស្ថាន តាមដងផ្លូវជាតិលេខ៥ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ដោយឡែក សង្កាត់ប៉ោយប៉ែត ក៏បានដឹកនាំក្រុមការងាររបស់ខ្លួន ចុះជីករណ្តៅដាំបង្គោលភ្លើងថ្មី តាមផ្លូវជាតិលេខ ៥ ចាប់ពីចំណុចរង្វង់មូល ដល់ផ្សារកណ្តាល ដើម្បីកែលម្អសោភ័ណភាព ក្រុងបន្ថែមទៀត ដែលតាមគម្រោង អាចនឹងរួចនៅមុនថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ ។

យោងតាមកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកន្លងមក រដ្ឋបាលក្រុងនឹងចាត់វិធានការណ៍ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ នឹងកាត់សំយ៉ាប និងស្លាកយីហោទាំងឡាយណា ដែលរំលោភចូលផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិលេខ៥។ វិធានការណ៍ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តន៍ នាដើមសប្តាហ៍ នៃខែធ្នូ ឆ្នាំ២០១៥ ខាងមុខ ។

លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា បញ្ហាកែប្រែប្រព័ន្ធបង្គោលលម្អ តាមបណ្តាផ្លូវជាតិលេខ៥ តាមផ្លូវបេតុងតូចធំ ជុំវិញក្រុង គឺត្រូវកែលម្អថ្មី ដោយបំពាក់ប្រព័ន្ធអំពូលទំនើប ភ្លឺខ្លាំងជាងមុន និងដាក់កម្ពស់ បង្គោលស្អាតរឹងមាំ ចំណែកបង្គោលថ្មី និងអំពូលថ្មី ជាថ្លៃសេវា នោះមានការចូលរួម មាន ថវិការដ្ឋបាលសប្បុរសជនជុំវិញក្រុង ជាពិសេសនោះក្រុមហ៊ុនអានកូ បានជួយឧបត្ថម្ភធំតែម្តង ។
រីឯអនាម័យ សោភ័ណភាព គឺរដ្ឋបាលក្រុងយើង បានប្រគល់់ជូនលោកចៅសង្កាត់ទាំងអស់ ជាអ្នកដោះស្រាយបញ្ហា គឺមានការសំអាតតាម ដងផ្លូវជាតិ តាមដងផ្លូវបេតុង តាមផ្លូវលំ នានាជុំវិញក្រុងតែម្តង ដើម្បីឲ្យសោភ័ណភាពស្អាតជាងមុខ ។

លោកអភិបាលក្រុង បានបញ្ជាក់ថា សណ្តាប់ធ្នាប់តាមដងផ្លូវ នឹងកាត់សំយ៉ាប និងស្លាកយីហោទាំងឡាយណា ដែលរំលោភចូលផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិលេខ៥ គឺត្រូវកាត់ចោលជាកំហិត ប្រសិនជនពលរដ្ឋ មិនស្តាប់ការណែរបស់រដ្ឋបាលក្រុង សង្កាត់នោះទេ នឹងចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕