កម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស 7NG ដួលសន្លប់ កើនឡើង ១១៩នាក់

ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ ppnp soyatoy  ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេស 7NG  ឃុំសន្លូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រហូតមកដល់រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥  បានដួល សន្លប់រហូតដល់១១៩នាក់ ហើយដោយសារពុលថ្នាំបាញ់ស្រូវ របស់ប្រជាកសិករ នៅក្បែរនោះ។

របាយការណ៍បឋម ស្តីពីកម្មករនិយោជិត សន្លប់របស់បេឡាជាតិ របបសន្តិសុខសង្គម បានឲ្យដឹងថា កម្មករ ១១៩ នាក់ បានសន្លប់ក្នុងចំណោមកម្មករទាំងអស់ ២២៧នាក់ ។ជាជំហានដំបូងពួកគាត់មានលក្ខណៈពុលក្អួតចង្អោរ មួយសន្ទុះក្រោយមក ក៏ចាប់ផ្តើមដួលសន្លប់ ជាបន្តបន្ទាប់។ ក្រោយពីកើតហេតុខាងរោងចក្រ បានជួយសម្រប សម្រួល សង្រ្គោះបឋមនៅមន្ទីរពេទ្យខ្សាច់កណ្តាល ។

របាយការណ៍ខាងលើ បញ្ជាក់ទៀតថា កម្មករ ៨៣នាក់ បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកខ្សាច់ កណ្តាល ចំណែក៣៦នាក់ផ្សេងទៀត បញ្ជូនមកមន្ទីរពេទ្យ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

សូមបញ្ជាក់ថា កម្មករទាំងអស់នេះ មានជំនាញខាងផលិតតុត្តា ហើយចំណោមកម្មករសន្លប់នោះ មាន ១១នាក់ ធ្ងន់ធ្ងរ មានប្រុស៤ និងស្រី៩នាក់ ។ ព្រមជាមួយគ្នានេះដែរ ក្រុមការងារសាខាបេឡា របបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ បានចុះដល់កន្លែង កើតហេតុ និងកំពុងជួយសម្របសម្រួលសង្គ្រោះកម្មករពួកគេ ៕