Smart សហការ​ជា​មួយ ក្រុមហ៊ុន Sony Music K-pop នាំ​មក​នូវ​បទ​ចម្រៀង បរទេស ជាង​១លានបទ

ភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍ Smart បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយនឹងផលិតកម្ម ចំនួន៦ នៅក្នុងស្រុក  នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ Smart បានពង្រីកមាតិកាតន្ត្រីរបស់ខ្លួន ក្នុងភាពជាដៃគូជាមួយ  BEC Tero ដែលជាក្រុមហ៊ុនពហុធុរកិច្ច កម្សាន្តមួយរបស់ប្រទេសថៃ សម្រាប់បម្រើឲ្យអតិថិជន Smart  ។ បច្ចុប្បន្ននេះមាតិកា Universal Music, បទចម្រៀងខ្មែរ, ក្រុមហ៊ុន Sony Music K-pop ថៃ និង បទចម្រៀងជប៉ុន បាននាំយកមកនូវបទចម្រៀងរាប់លានបទ  ក្រោមមាតិកាតន្រ្តីរបស់ក្រុមហ៊ុន Sony Music Entertainment និងចម្រៀងល្បីជាច្រើនទៀត បន្ថែមពីលើមាតិកាចម្រៀង ដែលមានស្រាប់របស់ Smart ។

បទចម្រៀងដែលពេញនិយម និងចុងក្រោយ ជាភាសាអង់គ្លេស, ថៃ, ជប៉ុន និង កូរ៉េរបស់កំពូលតារាចម្រៀងល្បីៗ ដូចជាក្រុម One Direction, Avril Lavigne , Beyonce, Miley Cyrus បានស្ថិតនៅក្រោមក្រុមហ៊ុន Sony Music Entertainment ហើយចម្រៀងរបស់ពួកគេនឹងមកវាយលុក ក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន Smart ។

លោក Paul Manattaworn នាយកទូទៅរបស់ BEC-Tero បានបង្ហាញថា «BEC -Tero ជាអ្នកជំនាញខាងមាតិកា ឌីជីថលកំពូល នៅក្នុងប្រទេសថៃ បានផ្តល់ជូននូវភាពខុសគ្នា នៃមាតិកាគ្របដណ្តប់របស់ថៃ តន្ត្រីអន្ដរជាតិ និងតំបន់អាស៊ី ។ ការចាប់ដៃគូនេះ ដោយសាយើងមានទិសដៅ ទូទៅអាជីវកម្មស្របជាមួយគ្នា ក្នុងការស្វែងរកសម្ព័ន្ធភាព ដើម្បីពង្រីកមូលដ្ឋាន អាជីវកម្មនៅក្នុងតន្ត្រី ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដោយសារ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនដែលមានជោគជ័យមួយ ទទួលបានការគាំទ្រ ឈានមុខគេលើទីផ្សារទូរគមនាគមន៍នៅកម្ពុជា.»។

លោកថា សព្វថ្ងៃនេះយើងមានសេចក្តីរីករាយ ក្នុងការចូលរួមដៃគូជាមួយក្រុមហ៊ុន Smart ដើម្បីផ្តល់ជូននូវតន្ត្រីអន្តរជាតិ ពីក្រុមហ៊ុន Sony Music, តន្រ្តីនៅអាស៊ីមានដូចជាផលិតកម្ម YG Entertainment, ផលិតកម្ម JYP Entertainment និងក្រុមការ Avex ក៏ដូចជាតន្រ្តីផ្លូវការរបស់ថៃ  ដើម្បីបម្រើអ្នកស្តាប់ នៅប្រទេសកម្ពុជា។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបំពេញនូវបទពិសោធន៍ ចម្រៀងថ្មី  និងគំនិតច្នៃប្រឌិតថ្មី ជាច្រើនទៀត។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បានបង្ហាញដែរថា «កាលពីខែមុនយើងបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយនឹងផលិតកម្ម នៅក្នុងប្រទេសកម្ពុជាចំនួន ៦ ដែលអាចគ្របដណ្តប់ជាង ៨០ភាគរយ នៃមាតិកាតន្ត្រីក្នុងស្រុក សម្រាប់អតិថិជន ក្នុងការស្តាប់ នៅក្នុងកម្មវិធីតន្ត្រីរបស់ Smart ។ ថ្ងៃនេះយើងបានកំណត់ ជំហានបន្ទាប់ ដើម្បីបង្កើតជាបទពិសោធ តន្ត្រីល្អប្រសើរជាងមុន សម្រាប់ប្រជាជនកម្ពុជា ។ ភាពជាដៃគូជាមួយ BEC Tero នេះមានន័យថា ស្មើនឹងការបង្កើតជំរើស នៃតន្ត្រីជាច្រើនទៀត សម្រាប់ប្រទេសកម្ពុជា ហើយវានឹងនាំអ្នកឲ្យបានស្តាប់ តន្ត្រីដែលអ្នកស្រឡាញ់ ដើម្បីស្តាប់នៅក្នុងជម្រើស នៃភាសាដូចជាអង់គ្លេស, ថៃ, ជប៉ុន និងកូរ៉េជាច្រើនទៀត»។

ជាចុងក្រោយ អ្នកអាចធ្វើឲ្យបទចម្រៀង ដែលអ្នកពេញចិត្តច្រើនបំផុត ទៅជាសំឡេងរោទិ៍ក្នុងទូរស័ព្ទ ក៏ដូចជា Smart Tune ចេញពីកម្មវិធីនេះ។ កម្មវិធីតន្ត្រីរបស់ Smart គឺជាកម្មវិធីល្អបំផុត ដែលអ្នកអាចស្តាប់តន្រ្តី និងក្រៅពីការកែលម្អយ៉ាងច្រើន នៅក្នុងមាតិកា និងចំណុចប្រទាក់របស់វា។ កម្មវិធីនេះ មានតំលៃសមរម្យបំផុតក្នុងចំណោមកម្មវិធីតន្ត្រីទាំងអស់ គឺត្រឹមតែ 30សេន តែប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍៕Smart សហការ​ជា​មួយ ក្រុមហ៊ុន Sony Music K-pop នាំ​មក​នូវ​បទ​ចម្រៀង បរទេស ជាង​១លានបទ

Smart សហការ​ជា​មួយ ក្រុមហ៊ុន Sony Music K-pop នាំ​មក​នូវ​បទ​ចម្រៀង បរទេស ជាង​១លានបទ

Smart សហការ​ជា​មួយ ក្រុមហ៊ុន Sony Music K-pop នាំ​មក​នូវ​បទ​ចម្រៀង បរទេស ជាង​១លានបទ

Smart សហការ​ជា​មួយ ក្រុមហ៊ុន Sony Music K-pop នាំ​មក​នូវ​បទ​ចម្រៀង បរទេស ជាង​១លានបទ

Smart សហការ​ជា​មួយ ក្រុមហ៊ុន Sony Music K-pop នាំ​មក​នូវ​បទ​ចម្រៀង បរទេស ជាង​១លានបទ