ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំបើកបន្ថែម ល្បែងភ្នាល់ គ្រប់ប្រភេទ នៅខេត្តកោះកុង និងឧត្តរមានជ័យ, ទីស្តីគណៈរដ្ឋមន្រ្តី ឯកភាពតាមសំណើ

ភ្នំពេញ៖ ឯកសារមួយសន្លឹក ដែលចុះហត្ថលេខា ដោយរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី លោក បណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៥នេះ បានបង្ហាញថា រាជរដ្ឋាភិបាលបានសម្រេចឯកភាព តាមសំណើរបស់ក្រុមហ៊ុន អិលវ៉ាយភី គ្រុប របស់លោកឧកញ៉ា លី យ៉ុងផាត់ ដោយសុំបើកបន្ថែម ល្បែងភ្នាល់គ្រប់ប្រភេទ និងស្លុតម៉ាស៊ីន-ម៉ាស៊ីន អេឡិចត្រូនិចគ្រប់ប្រភេទ តាមការធ្វើអាជីវកម្មសេវាកម្ម ដោយផ្ទាល់ និងតាមរយៈ Internet Online ក្នុងនិងក្រៅប្រទេស ល្បែងកូនហ្គោល ល្បែងប្រណាំងសេះ ល្បែងប្រជល់បក្សីកីឡា ល្បែងភ្នាក់បាល់ និងល្បែងភ្នាល់គ្រប់ប្រភេទ ខារ៉ាអូខេ ម៉ាស្សា នៅក្នុងកាស៊ីណូកោះកុង ក្នុងខេត្តកោះកុង និងកាស៊ីណូ អូរស្មាច់ ខេត្តឧត្តរមានជ័យ។

ខាងក្រោមនេះ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឯកភាពលើសំណើសុំ របស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់៖

ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំបើកបន្ថែម ល្បែងភ្នាល់ គ្រប់ប្រភេទ នៅខេត្តកោះកុង និងឧត្តរមានជ័យ, ទីស្តីគណៈរដ្ឋមន្រ្តី ឯកភាពតាមសំណើ