សម្ពាធ​ថ្លៃ​បណ្ណាការ ធ្វើឱ្យ​កូនកំលោះ​សម្រេចចិត្ត​លះបង់​ជីវិត​

Sanofi

បុរស​ម្នាក់​នៅ​ស្រុក​អាន​ហ៊ុយ (Anhui) ប្រទេស​ចិន បាន​សម្រេចចិត្ត​សម្លាប់ខ្លួន​មុន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ២ សបា្តហ៍ ដោយ​ឪពុកម្តាយ​គេ​បាន​ឲ្យ​ដឹងថា ដោយសារតែ​សម្ពាធ​ថ្លៃ​បណ្ណាការ​ធ្ងន់ធ្ងរ​ពេក ។​ ​បុរស​គិត​ខ្

លី​រូបនេះ​មាន​ឈ្មោះថា សៀវ ឡី (Xiao lei) បាន​ភ្ជា​ក់​ពាក្យ​ជាមួយ​សង្សារ​បណ្តូលចិត្ត​របស់លោក ឈ្មោះថា ឡាន ឡាន (Lanlan) កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ដោយ​ត្រូវ​ឪពុកម្តាយ​ខាង​ស្រី​បង្គាប់​ថ្លៃ​បណ្ណាការ ១០០០០ យ៉ុ​ន (​ប្រហែល ១៥០០ ដុល្លារ​) និង ថ្លៃ​ជំនូន​ផ្សេងៗ​ទៀត​ដែល​សរុប​ទាំងអស់​ប្រហែលជា ៣០០០០ យ៉ុ​ន (​ប្រហែល ៤៧០០ ដុល្លារ​) ។ ស្រាប់តែ​កាលពី​ខែ​មុននេះ គ្រួសារ​ខាង​ស្រី​ទាមទារ​ប្រាក់​បណ្ណាការ ២០០០០ យ៉ុ​ន និង ជំនូន​មួយចំនួន​ផ្សេងទៀត (​បារី ស្រា​…) ដែល​ធ្វើ​ឲ្យ​កូន​ក​ម្លោះ​រង​សម្ពាធ​ថ្លៃ​បណ្ណាការ​យ៉ាងធ្ងន់ធ្ងរ​រ​ហូត​ដល់​ថ្នាក់​គិត​ខ្លី​។ ២ ថ្ងៃ​ក្រោយពី​ទាមទារ ថ្លៃ​បណ្ណាការ​ថែមទៀត លោក សៀវ ឡី ក៏បាន​គិត​ខ្លី​លោត​ពី​អគារ​នៅ​ការដ្ឋាន​សំណង់​របស់លោក​ស្លាប់​តែម្តង ។​


​ជុំវិញ​ការស្លាប់​របស់លោក សៀវ ឡី ឪពុកម្តាយ​របស់លោក​ក៏បាន​ចង្អុល​បង្ហាញថា គ្រប់យ៉ាង​គឺ​ដោយសារតែ​គ្រួសារ​ខាង​ស្រី​ទាមទារ​បណ្ណាការ​មិនចេះ​ចប់​មិនចេះហើយ រហូត​ដូចជា​លក្ខណៈ​គម្រាម​យកប្រាក់​បណ្តាល​ឲ្យ សៀវ ឡី ទ្រាំ​ទទួលយក​មិនបាន ទើប​គិត​ខ្លី​បែបនេះ ។


​ឪពុកម្តាយ​របស់ សៀវ ឡី ក៏បាន​ប្តឹង​ទាមទារ​យក​ថ្លៃ​បណ្ណាការ និង ជំនូន​មកវិញ​ទាំងអស់​ដែរ តែ​តុលាការ​បាន​កាត់ក្តី​ថា ត្រឹមតែ​ប្រាក់ ៣០០០០ យ៉ុ​ន សង​ត្រឡប់មក​ខាង​កូន​ក​ម្លោះ​វិញ​គឺ​ត្រឹមត្រូវ​ហើយ ។​
​សោ​នាដ​កម្មនេះ​បានធ្វើ​ឲ្យ​បានការ​វែកញែក​ពិភាក្សា​ពេញ​បណ្តាញ​អី​ុ​ន​ធឺរ​ណេ​ត ដែល​ភាគច្រើន​រិះគន់ថា ថ្លៃ​បណ្ណាការ​គប្បី​តែ​ត្រូវ​លុបចោល ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្នេហា​ពិតប្រាកដ​ត្រូវ​និរាស​ព្រាត់ប្រាស​គ្នា ចុះ​តើ​ប្រិយមិត្ត អ្នកអាន​គិត​យ៉ាងណាដែរ​ពីលើ​រឿងនេះ​? ថា​វរិ​ទ្ធ​

Related