ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បង្ហាញ​រូបថត​គ្រាប់បែក​បំផ្ទុះ​ទម្លាក់​យន្តហោះ​រុស្សី​នៅ​អេ​ហ្ស៊ី​ប​

​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​បង្ហោះ​រូបថត​កំប៉ុង​សូ​ដា ដែល​ក្រុម​នេះ​អះអាងថា ជា​គ្រាប់បែក​ដែល​បានដាក់​បំផ្ទុះ​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្សី​នៅ​ឩ​ប​ទ្វីប​ស៊ី​ណៃ​កាលពី​ខែ​មុន ដោយបាន​សម្លាប់​មនុស្ស​២២៤​នាក់​។ នេះ​ជាការ​សងសឹក​របស់​ក្រុម​រដ្ឋ​ឥស្លាម​ចំពោះ​រុស្សី​ដែល​បាន​វាយប្រហារ​ខ្លួន​នៅ​ស៊ី​រី​។

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សារព័ត៌មាន RT របស់​រុស្សី​បានបង្ហាញ​រូបថត​កំប៉ុង​សូ​ដា​ពណ៌​មាស​មួយក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​បញ្ចេញ​និង​អះអាងថា​ជា​គ្រាប់បែក​។ តាមរយៈ​រូបថត​នោះ គេ​ឃើញ​កំប៉ុង​សូ​ដា​ជាមួយ​សម្ភារៈ​បញ្ជា​និង​នៅក្បែរនោះ ដែលជា​ទូទៅ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ជា​គ្រាប់បែក​បំផ្ទុះ​យន្តហោះ​។

​ការ​បង្ហោះ​រូបនេះ​កើតឡើង​ក្រោយ​ការលើកឡើង​របស់​មន្ត្រី​សន្តិសុខ​របស់​រុស្សី FSB ដែល​កាលពី​ថ្ងៃ​អង្គារ​នេះ បាន​និយាយថា គ្រាប់បែក​ឆ្នៃ​ពី​ម្សៅ​TNT បាន​ផ្ទុះ​កំទេច​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្ស៊ី មុននឹង​វា​ធ្លាក់​ក្នុង​តំបន់​ស៊ី​ណៃ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​។ មន្ត្រី​ដដែល​បន្តថា សំណល់​គ្រាប់បែក​ត្រូវបាន​រកឃើញ​នៅ​ទីតាំង​កើតហេតុ ដែល​នៅ​លាយឡំ​ជាមួយ​កម្ទេចកម្ទី​របស់​យន្តហោះ​។​

​ជុំវិញ​មូលហេតុ​នៅ​ពីក្រោយ​នៃ​អំពើ​ភេរវកម្ម ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​បញ្ជាក់ថា គោលដៅ​ដំបូង​មិនមែន​សំដៅ​ទៅលើ​យន្តហោះ​របស់​រុស្សី​នោះទេ​។ ដំបូង​ក្រុម​នេះ​ផ្ដោតទៅលើ​យន្តហោះ​របស់​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធមិត្ត​ដែល​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ក្រោយមក គម្រោងការ​ក៏​ប្ដូរ​ទិសដៅ​ទៅលើ​យន្តហោះ​រុស្សី​វិញ​ដោយសារតែ​រុស្សី​ប្រឡូក​ចូលក្នុង​វិបត្តិ​ស៊ី​រី​។

​ជាមួយនិង​ការបញ្ចេញ​រូបថត​គ្រាប់បែក​នេះ ក្រុម​រដ្ឋ​ឥស្លាម​ក៏បាន​ប្រកាស​ទៀតថា ទាំង​រុស្សី​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​គ្មាន​សុវត្ថិភាព​នៅលើ​ដែនអាកាស​របស់​មូស្លីម​ឡើយ​។ ហើយ​ថែមទាំង​ហៅ​អ្នកដំណើរ​ទាំងនោះ​ជា អ្នក​ឈ្លានពាន​ទៀតផង​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​