​ស៊ីរ៉ូក្អ​ក​ធ្វើ​ពី​ផ្លែ​ចេក​

​ស៊ីរ៉ូក្អ​ក​ធ្វើ​ពី​ផ្លែ​ចេក​

យើង​ធ្លាប់បាន​ដឹង​ហើយ ថា​ចេក​ល្អ​ចំពោះ​សុខភាព​។ ឥឡូវនេះ​គេ​ប្រាប់​ថា​ចេក​ជួយ​ព្យាបាល​ក្អក​បាន​ថែម​ទៀត ទាំង​ចំពោះ​កូនក្មេង ទាំង​ចំពោះ​មនុស្ស​ចាស់​។ សូម​សាកល្បង​ល​មើល​?

គ្រឿងផ្សំ​៖
-​    ​ចេក​ទុំ​២​ផ្លែ​
-​    ​ស្ករ​ក្រហម​៣​ស្លាបព្រា​កាហ្វេ​
-​    ​ទឹក​ពុះ​៤០០​មល​។​

របៀប​ផ្សំ​៖
បកសំបក​ចេក​ចេញ រួច​បំបែក​វា​នឹង​សម​ឱ្យ​ម៉ត់​។ ដាក់​ស្ករ​ចូល កូរ​ឱ្យ​សព្វ សឹម​ចាក់ទឹក​ពុះ​ចូល កូរ​ឱ្យ​សព្វ​ម្តងទៀត រួច​ទុកចោល​៣០​នាទី​។ បើសិនជា​ចង់​ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ ត្រូវ​ចាក់​ទឹកឃ្មុំ​កាលណា​ល្បាយ​ត្រជាក់​រួចហើយ​។​

របៀប​ប្រើ​៖
-​    ​ត្រូវដាក់​កំដៅ​ល្បាយ​ឱ្យ​ក្តៅ​ឧ​ណ្ហៗ​មុន​នឹង​ញ៉ាំ​។​
-​    ​ញ៉ាំ​៤​ដង​ក្នុង​១​ថ្ងៃ ម្តងៗ​១០០​មល​។
-​    ​ផ្សំ​ថ្នាំ​នេះ​ញ៉ាំ​រហូត​ទាល់តែ​បាត់​ក្អក​។​

ចេក​៖ ផ្លែ​ឈើ​នេះ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ហើយ​មាន​ម៉ាញេស្យូម សេលេ​នី​ញ៉ូម ជាតិ​ដែក និង​វីតាមីន​ផ្សេងៗ ដែល​អាច​ជួយ​បង្ការ​ជំងឺ​ច្រើន​មុខ​បាន​។ ចេក​ក៏​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ដែរ ដែល​ប្រយុទ្ធប្រឆាំង​នឹង​ការ​រលាក ម្ល៉ោះហើយ​ក៏​ជួយ​ដល់​ការបញ្ចេញ​កំហាក​មក​ក្រៅ​ដែរ​៕


​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។