តារា Hiruscar នឹង​រកឃើញ​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​១២​ធ្នូ​

ភ្នំពេញ: ​ការប្រកួត​កម្មវិធី Face of Hiruscar ដែល​នៅសល់​បេក្ខជន និង​បេ​ក្ខ​នារី ចំនួន ២០​រូប នឹង​រកឃើញ​ម្ចាស់​ជ័យលាភី បុរស​ម្នាក់ នារី​ម្នាក់ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ អ៊ី​ន​ធឺ​កុងទីណង់តាល់ ដែលជា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​។ Hiruscar ជា​ផលិត​ផល​បំបាត់​សម្លាក ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បានធ្វើ​ការបង្ហាញ​បេក្ខភាព ដែល​ឈានចូល​វគ្គ​ជំ​រុះ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី Face of Hiruscar 2015 ជា​សាធារណៈ មុនពេល​ប្រកួត​ផ្តាច់ព្រ័ត្រ កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រោងភាពយន្ត លី​ជិន ទួលគោក​។​

​មិនតែប៉ុណ្ណោះ​ចំពោះ​អ្នកចូលរួម​បោះឆ្នោត គាំទ្រ​ក៏​នឹងមាន​ឱកាស ក្នុងការ​ទទួល​បាន​រ​ង្វាន់ ជា​ទឹកប្រាក់​ចំនួន ៥០០ ដុល្លារ ចំនួន ២​រង្វាន់ ហើយ​ការចាប់​ឆ្នោត នឹង​ប្រព្រឹត្តឡើង នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខន (Hotel Intercontinental Phnom Penh)​។ អតិថិជន​ទាំងអស់ អាច​ចូលរួម​បោះឆ្នោត បាន​ដោយ​គ្រាន់តែ​ទៅកាន់​ឱសថស្ថាន ដែលមាន​ហិប​ឆ្នោត​។​

​វិធី​បោះឆ្នោត​គាំទ្រ រួមមានៈ​
- សូម​កាត់​រូបថត​តារា ដែល​លោកអ្នក​ពេញចិត្ត​។​
- ជាវ​ផលិតផល Hiruscar ១​ទីប ហើយ​បំពេញ​នូវ​សន្លឹកឆ្នោត ដែលមាន​ឈ្មោះ អាស័យដ្ឋាន និង លេខ​ទូរស័ព្ទ នៅ​ឱសថស្ថាន ដែល​លោក​អ្នកទិញ​។​
- សូម​កិប រូបថត សន្លឹកឆ្នោត និង​សំបក​ទីប Hiruscar ដែល​លោកអ្នក​បាន​ទិញ​ជាមួយគ្នា​។​
- បន្ទាប់មក សូម​យកទៅដាក់ ក្នុង​ប្រអប់​ឆ្នោត Hiruscar នូវ​ឱសថស្ថាន ដែលមាន​រូប​តារា​ទាំង ២០​នាក់​។​

​ជាមួយគ្នានេះ​ផងដែរ ផលិតផល Hiruscar សហ​ការណ៍​ជាមួយ​រោងភាពយន្ត លេ​ជេន (Legend cinema) ក្នុង​កម្មវិធី “Hiruscar Movie madness” ដែល​អតិថិជន​ទាំងអស់​អាច​ទទួលបាន​សំបុត្រ​កុន​រឿង មេ​ណា ស្នេហា​ឆ្លង​ចរន្ត  ដោយ​ឥតគិតថ្លៃ រាល់​ការ​ជាវ​ផលិតផល Hiruscar 1 ទីប​។ ដៃគូ​សហការ​របស់​យើង​ផ្សេងទៀត​គឺ Pixy( Truly Asian Beauty) និង Berroca ក៏បាន​ចូលរួម​កម្មវិធី​កាលពី​ថ្ងៃ ព្រ​ហ​ស្ប​ត៍ រួមទាំង​បាន​ចែក​ផលិត​ផលរបស់​ពួកគេ ដោយ​ឥតគិតថ្លៃ​ផងដែរ​៕​

តារា Hiruscar នឹង​រកឃើញ​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​១២​ធ្នូ​

តារា Hiruscar នឹង​រកឃើញ​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​១២​ធ្នូ​

តារា Hiruscar នឹង​រកឃើញ​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​១២​ធ្នូ​