មេដឹកនាំវ័យក្មេង អាស៊ាន ៥០០នាក់ បើកកិច្ចប្រជុំ នៅកូឡាឡាំពួរ

ភ្នំពេញ៖ ថ្នាក់ដឹកនាំយុវជនអាស៊ាន វ័យក្មេង (YSEALI ) ៥០០នាក់ មកពី១០ប្រទេស ក្នុងតំបន់អាស៊ី បានបើកកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការរៀបចំ របស់ក្រសួងកាបរទេសសហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាបញ្ហា ដែលប្រទេសក្នុងតំបន់ កំពុងតែជួប ប្រទះក៏ដូចជា  ដំណោះស្រាយដែលមេដឹកនាំវ័យក្មេងអាស៊ី អាចចូលរួមរកដំណោះស្រាយ ពិសេសបញ្ហាព្រំដែន។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា កិច្ចប្រជុំនេះដែរ ធ្វើឡើងចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកានេះ នឹងក្លាយជាកិច្ចប្រជុំកំពូលដ៏ធំ របស់មេដឹកនាំវ័យក្មេងអាស៊ាន ២០១៥ ដែលផ្តល់នូវការផ្លាស់ប្តូរកម្មវិធី និងសន្និសីទក្នុងតំបន់ ដើម្បីកសាងសមត្ថភាពជាអ្នកដឹកនាំវ័យក្មេង ប្រយោជន៍រឹតចំណងទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ។

វត្តមាននៃការចូលរួម របស់ក្រុមមេដឹកនាំវ័យក្មេងអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនេះ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ស្តីពី ភាពជាអ្នកដឹកនាំក្នុងតំបន់អាស៊ី ហើយកិច្ចការនេះដែរ ដឹកនាំដោយគណៈប្រតិភូមកពីប្រទេស ព្រុយណេ ,មីយ៉ាន់ម៉ា ,កម្ពុជា , ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី ថៃ និង វៀតណាម ៕