មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៤ រូប ចាក​ចេញពី​កម្ពុជា ទៅ​ជួប​លោក​សមរង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន​

ភ្នំពេញ: នៅ​ល្ងាច​ថ្ងៃទី​១៩​វិច្ឆិកា លោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ លោក សេង ម៉ារ​ឌី និង​លោក​អេង​ឆៃអ៊ាង បានចេញ​ដំណើរ​ពី​ភ្នំពេញ ទៅ​ជួបប្រជុំ​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ មេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ កំពុង​ស្ថិតនៅ​ទីក្រុង​ម៉ា​និល ប្រទេស​ហ្វីលីពីន​។​

​មន្ត្រីជាន់ខ្ពស់​ទាំង ៤ រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ជួប​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រាប់​នូវ​ការសម្រេច​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជួបប្រជុំគ្នា កាលពី​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​។ នោះ​គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច មិនទាន់​ឲ្យ​លោក​សមរង្ស៊ី វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា នៅពេល​ឆាប់ៗ​នេះ​ទេ ដោយ​ទុកពេល​ឲ្យ​មានការ​ដោះស្រាយ សម្របសម្រួល​នយោបាយ​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណុច​មួយទៀត គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅ​ចាំមើល​ការវិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ  ដោយ​មិនទាន់​សម្រេច​ថា ត្រូវ​ដើរ​ចេញពី​រដ្ឋសភា នៅឡើយ​ទេ​៕​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៤ រូប ចាក​ចេញពី​កម្ពុជា ទៅ​ជួប​លោក​សមរង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន​
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចាកចេញទៅជួបមេដឹកនាំ នៅប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១៩វិច្ឆិកា ( រូបភាពពីលោកអេងឆៃអ៊ាង )