សមាជិក​រដ្ឋសភា​គណ​បក្ស​សង្គ្រោះ​ជាតិ ពហិការ មិន​ចូល​បម្រើ​ការងារ​នៅ​រដ្ឋសភា​ទេ​

ភ្នំពេញ: គឺ​ចាប់តាំងពី​ថ្ងៃទី​១៩​វិច្ឆិកា​នេះ សមាជិក​រដ្ឋសភា ជា​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូល​បម្រើ​ការងារ​នៅ​រដ្ឋសភា​នោះទេ​។ ពោលគឺ​ក្នុងពេលដែល​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន ដឹកនាំ​គណៈប្រតិភូ ចូល​ឆ្លើយបំភ្លឺ​ចំពោះ​មុខ​គណៈកម្មការ​ទី​៧ របស់​រដ្ឋសភា នា​រសៀល​ថ្ងៃទី​១៩​វិច្ឆិកា​នេះ គឺ​មិនមាន​វត្តមាន​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​លោក​យ៉ែម​បុញ្ញឫទ្ធិ ដែលជា​ប្រធាន​គណៈកម្មការ​ឡើយ​។​

​លោក ហែម ខន អនុប្រធាន​គណៈកម្មកា​រ​ទី​៧ រដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ សួរដេញ​ដោល​​លើ​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ តំណាង​ឲ្យ​គណៈកម្មការ​ទី​៧ រដ្ឋសភា​។ ក្នុង​កិច្ចប្រជុំ​នោះ គឺ​មិនមាន​វត្តមាន​សមាជិក​ជា​តំណាងរាស្ត្រ មកពី​គណបក្ស​​សង្គ្រោះ​ជាតិ​ចូលរួម​ឡើយ​។​
 
​ក្រោយពេល​ជួបប្រជុំ​ដោយ​បិទទ្វារ​ជាមួយ​គណៈកម្មការ​សភា នា​រសៀល​ថ្ងៃទី​១៩​វិច្ឆិកា​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​ទៅកាន់​អ្នក​កាសែត​ថា ក្រសួងទេសចរណ៍ គ្រោង​នឹង​អញ្ជើញ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មក​ពិភាក្សា​រក​ដំណោះស្រាយ និង​ឈានទៅ​ចាត់វិធានការ​លើ​បុគ្គល និង​អ្នកមានអំណាច​មួយចំនួន ដែល​នៅតែ​បន្ត​រំលោភ​លើដី​ឆ្នេរ​របស់​រដ្ឋ​។

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ព្រមាន​ប្រើ​វិធានការ​ក្ដៅ ចំពោះ​ជន​ដែល​នៅតែ​បន្ត​បំពាន​លើ​ឆ្នេរសមុទ្រ​សាធារណៈ​រប​ស់រ​ដ្ឋ​៕​