​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ប្រទេស​ថៃ​ពីបទ​កាប់​ឈើ​ខុសច្បាប់​

​ពលរដ្ឋ​កម្ពុជា​ចំនួន​១៤​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ ហើយ​ធ្វើ​សកម្មភាព​កាប់​ឈើ​គ្រញូង​។ ពលរដ្ឋ​ទាំងនោះ​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ខេត្ត​ស្រះកែវ​រងចាំ​បញ្ចូនទៅ​កាន់​តុលាការ​យកទៅអនុវត្ត​ច្បាប់​។​

​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ពលរដ្ឋ​ខ្មែរ​ចំនួន​១៤​រូប ត្រូវបាន​មេខ្យល់​ម្នាក់​ជា​ជនជាតិ​ថៃ នាំទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ហើយក៏​ត្រូវបាន កម្លាំង​ទាហាន និង​ក្រុម​អភិរក្ស ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

​បន្ទាប់ពី​ការឃាត់ខ្លួន ពលរដ្ឋ​ខ្មែរ​ទាំងនោះ និង​មេខ្យល់ សមត្ថកិច្ច​ថៃ​ក៏​បញ្ជូនទៅ​ឃុំខ្លួន នៅ​ខេត្ត​ស្រះកែវ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ រងចាំ​បញ្ចូនទៅ​កាន់​តុលាការ​យកទៅអនុវត្ត​ច្បាប់​។ ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ថៃ ដកហូត​បាន ឈើ​គ្រញូង​៤៧​ដុំ អាវុធ​វែង​៤​ដើម​និង​អាវុធខ្លី​២​ដើម ថ្នាំ​យ៉ាម៉ា​២​គ្រាប់ និង​កញ្ឆា​ក្រៀម​១​កញ្ចប់​។ 

​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ខាងលើ លោក ប៊ុន សុខ​វិបុល អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់ថា ពិតជា​មាន​ករណី​ចាប់ខ្លួន​ពលរដ្ឋ ខ្មែរ​ពី​សំណាក់​សមត្ថកិច្ច​ថៃ នោះ​មែន ។ លោក​បន្ថែម​យ៉ាងនេះ​ថា​៖ «​ចំពោះ​ករណីនេះ ស្ថាន​អគ្គ​កុងស៊ុល កំពុងបើក​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​