លោក ថន មក​រ៉ា (​ហៅ មាក់​) មេ​ប៉ុ​ស្គិ៍​នគរបាល​ច្រករបៀង​អូរ​តាំ​កន និង​ណាំ​លៀ​របើក​បា​រ៉ា​សរាប់​ក្បាល​ឡាន​ដឹកឈើ​ល្មើសច្បាប់​ឆ្លងដែន​ទៅ​វៀតណាម​ប្រមូល​លុយ​ច្រក​ហោប៉ៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ស្ថាប័ន​នគរបាលជាតិ​យ៉ាងធ្ងន់ធ្ងរ​

​ខេត្តមណ្ឌលគិរី​៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពេជ្រ​ដា​ថា បទល្មើស​ព្រៃឈើ កំពុង​សំរុក​ដឹក​ចេញ​ភ្លូកទឹកភ្លូកដីយកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង អូរ​តាំ​កន និង ណាំ​លៀរ នៅ​ស្រុក​ពេ​ជ្រា​ដា ដែល​គ្រប់​គ្រង់​ដោយ​លោក ថន មក​រ៉ា (​ហៅ មាក់​) ជា​មេ​ប៉ុ​ស្គិ៍​នគរបាល​ប្រចាំ​នៅ​ទីនោះ ។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណីត​លោតឆ័ត្រ​២​គ្រឿង យកមក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​មាន​វិធានការ​ទៅតាម​ច្បាប់ ដោយឡែក​ក្នុងពេល​ដំណាលគ្នា​នោះ​មាន​រថយន្ត​២០​គ្រឿង​ផ្សេងទៀត សុទ្ធតែ​ប្រភេទ​រថយន្ត​ឡង់​គ្រិ​ស័​រ​ចាស់ៗ​ផ្ទុក​ឈើ​ពេញៗ​បាន​បើក​ឆ្លងដែន​តាម​ច្រករបៀង​អូរ​តាំ​កន​ទៅ​វៀតណាម​ដោយ​សុវត្ថិភាព​ទំនង​មានការ​បង់ប្រាក់​ក្បាល​ឡាន​ត្រឹមត្រូវ​គ្មាន​ឃ្នើសចិត្ត​។

ពលរដ្ឋ​បន្តថា ប​ច្ច​ប្បន្ន​ក្រុម​ក​ឈ្មួញ​កំពុង​សប្បាយ​ធ្វើ​សកម្មភាព​ដឹកឈើ​កាត់​ខុសច្បាប់​ឆ្លងកាត់ មូលដ្ឋាន​ឈរជើង​របស់​សមត្ថកិច្ច គ្រប់​ជំនាញ នៅ​ស្រុក​ពេ​ជ្រា​ដា ដោយ​គ្មាន​ការបង្ក្រាប​នោះទេ ឆ្លង់ដែន​ចូលទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង អូរ​តាំ​កន​ដោយ​សុវត្ថិភាព ដែល​គេ​សង្ស័យថា មានការ​លោក ថន មករា​(​ហៅ​មាក់​) មេ​ប៉ុ​ស្គិ៍​នគរបាល​ប្រចាំការ​នៅ​ទីក​នោះ ជា​អ្នកបើក​បា​រ៉ា​សរាប់​ក្បាល​ឡាន​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ ព្រោះថា​គេ​មើលឃើញ​រថយន្ត​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​បាន​សម្រុក​ទៅកាន់​ច្រក​នោះ​ឆ្លង់ទៅ​ដែន​ទៅ​វៀតណាម​យ៉ាង​សុខ​ស្រួល​មិនដែល​ឃើញ​លោក​មេ​ប៉ុស្តិ៍​រូបនោះ​បង្ក្រាប​ម្តងណា​ឡើយ​។​

ពលរដ្ឋ​បាន​បន្តទៀតថា បច្ចុប្បន្ន​នៅ​ស្រុក​ពេ​ជ្រា​ដា សមត្ថកិច្ច​គ្រប់​ជំនាញ មិន​រវីរវល់​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះទេ ពួកគេ​មិន​ត្រឹមតែ​មិន​បង្ក្រាប​ថែមទាំង​ជួយ​មើលផ្លូវ​សម្រួល​គ្រប់បែបយ៉ាង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បាន​ទទួលបាន​សំណែន​ពី​ឈ្មួញ​ឈើ​យូរអង្វែង ដោយ​មិន​ខ្វល់​នឹង​ការ​រលាយ​ហិនហោច​ព្រៃឈើ​នោះទេ​។ ជា​រៀងរាល់ថ្ងៃ​គេ​មើលឃើញ ឡាន​ដឹកឈើ​កាត់មុខ​សមត្ថកិច្ច​ជារឿយៗ​ទៅដោយ​រលូន​គ្មាន​ការត្រួតពិនិត្យ ឬ​បង្ក្រាប​តាម​បទបញ្ជា​ថ្នាក់លើ​អ្វី​ទៀត​នោះទេ​។ ចំណែក​ករណី​ចាប់បាន​រថយន្ត​ដឹក​ខុសច្បាប់​២​គ្រឿង​ខាងលើ ត្រូវបាន​គេ​សង្ស័យថា អាច​ដឹ​ល​លោតឆ័ត្រ​គេចវេស​បង់លុយ​តាម​ស្តង់ដា​ដូច​សព្វមួយដង​ទើប​មានការ​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធភាព​ភ្លាម​។ ហើយ​ពួកគាត់​និយាយថា យប់មិញ​មិន​មែនមាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​តែ​២​គ្រឿង​នោះ ដែល​ឆ្លង់​កាត់មុខ​ប៉ុស្តិ៍​សមត្ថកិច្ច​ទាំងនោះ គឺមាន​រហូតដល់​ជាង​២០​គ្រឿង សុទ្ធតែ​ប្រភេទ​រថយន្ត​ឡង់​គ្រិះ​ស័​រ​ចាស់ៗ​ផ្ទុក​ឈើ​ឡាន​ឡាន ។

ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក ថន មករា នាយប៉ុស្តិ៍​នគរបាល​ច្រករបៀង អូរ​តាំ​កន​និយាយថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រកស៊ី​ឈើ​នោះទេ គឺ​បាន​លុយ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ពេល​មានរឿង​តែងតែ​ទម្លាក់​អោយ​លោក​ជា​អ្នកទទួលខុសត្រូវ​ម្នាក់ឯង ព្រោះ​នៅតាម​ដង​ផ្លួ​វ​ពី​ស្រុក​ពេ​ជ្រា​ដា រហូតដល់​ច្រក​ដែល​លោក​គ្រប់គ្រង​មាន​សមត្ថកិច្ច​ច្រើន​រាប់មិនអស់​បញ្ឈរ​រថ​យន្ត​ចាំ​ផ្លូវ​។ ចំណែក​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ បាន​អំពាវនាវ ដោយ​ទាមទារ​ឲ្យ​ថ្នាក់លើ​កោះប្រជុំ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាបន្ទាន់​ភ្លាម​ដើម្បី​បញ្ឈប់​រឿងនេះ​ជាបន្ទាន់ ព្រោះថា​បទល្មើស​ព្រៃឈើ​បានចាប់ផ្តើម​កំរើក​ឡើងវិញ​ហើយ​ដែល​នាំ​ឲ្យ​ព្រៃឈើ​សេសសល់​តិចតួច​នោះ​វិនាស​សាបសូន្យ​៕ ឦសាន​២

KA-19-11-2015-01 KA-19-11-2015-02 KA-19-11-2015-03 KA-19-11-2015-04 KA-19-11-2015-05 KA-19-11-2015-06 KA-19-11-2015-07 KA-19-11-2015-08 KA-19-11-2015-09 KA-19-11-2015-10