Human Rights Watch អំពាវនាវ​សុំ​ឲ្យ​អាមេរិក​ឈប់​លក់​គ្រាប់បែក​ឆ្លាត​ទៅ ឲ្យ​អារ៉ាប៊ី សាអូឌីត

អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch បាន​ទទូចសុំ​ឲ្យ​សភា​អាមេរិកាំង​អន្តរាគម បោះឆ្នោត ប្រឆាំង​គម្រោងការ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​ចង់​លក់​គ្រាប់បែក ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃ​ចន្ទ ទើប​បាន​ប្រកាស​លក់​គ្រាប់បែក និង​មីស៊ីល​តម្លៃ ១ ៣០០​លាន​ដុល្លារ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត។ សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស អារ៉ាប៊ី សាអូឌីត​ដែល​ដឹកនាំ​សម្ព័ន្ធអន្តរជាតិ វាយប្រហារ​ទ័ព​អាកាស​ក្នុង​ទឹកដី​យេម៉ែន បាន​ទម្លាក់​គ្រាប់បែក សម្លាប់​ភាគច្រើន​ប្រជាជន​ស៊ីវិល។