សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិចណូ​បណ្ដោះអាសន្ន

សាលា​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ថា នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិចណូ​ជា​បណ្ដោះអាសន្ន ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក។

សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៩ វិច្ឆិកា សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​សាធារណជន​បើកបរ​គោរព​ច្បាប់ និង​មាន​សុវត្ថិភាព។ ទន្ទឹម​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិចណូ បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​មក​ទល់​ពេល​នេះ ការងារ​រួម​សម្រេច​បាន ៩៥​ភាគរយ​នៃ​គម្រោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។