ភោជនីយដ្ឋាន Les Cocktails, Bar&Tapas លេចរូបរាងទ្បើង ដ៏ល្អប្រណីត ប្រកបដោយ ភាពច្នៃប្រឌិតខ្ពស់

ភ្នំពេញ៖ ភោជនីយដ្ឋាន Les Cocktails,Bar&Tapas  បានលេចចេញជារូបរាងទ្បើង ហើយដោយភាពល្អឥតខ្ចោះ ប្រកបទាំងការច្នៃប្រឌិតខ្ពស់ ក្រោមការរចនាគំនូរប្លង់ បែបសម័យទំនើប ដែលនាំមកនូវនវានុវត្ដន៍ និងប្លែក ពិសេសតែ មួយ គ្មានពីរ ដែលបានបើកសម្ពោធ កាលពីយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ អគ្គនាយិការភោជនីដ្ឋាន Les Cocktails,Bar&Tapas លោកស្រី មាស ផល្លីន  និងភ្ញៀវកិត្ដិយកជាច្រើននាក់ផ្សេងទៀត ។

លោកស្រី អគ្គនាយិកាភោជនីយដ្ឋាននេះបានថ្លែងឲ្យដឹងថា ការអញ្ជើញមកពិសាអាហារនៅទីនេះ ប្រៀបបានដូចជា កំពុងលំហែសប្បាយ នៅរមណីយដ្ឋានរៀបចំយ៉ាងល្អពិសេស នៅមាត់ សមុទ្រនានានៅពិភពលោក ។

លោក ស្រី បន្ដថា Les Cocktails,Bar&Tapas  បានសំរិតសំរាំងនូវកន្លែង អង្គុយ នីមួយៗបង្កប់ដោយ អត្ថន័យ បែបរសអារម្មណ៍៥ ប្រភេទ ផ្សេងៗពីគ្នា ដូចជាស្ថិតនៅបរិយាកាស បែបអង្គុយលើកោះ ក្នុងអាងទឹក លំហមេឃា និងបន្ទប់ម៉ាស៊ីត្រជាក់ ព្រមទាំងមានតន្ដ្រី កំដរ អារម្មណ៍បែប ស្ងប់ស្ងាត់ រងំរណ្ដំចិត្ដ និងកន្ដ្រាក់ អារម្មណ៍ផងដែរ។

លោកស្រី ថ្លែងបន្ថែម” ជាមួយនឹងការបម្រើជូននូវម្ហូបបែបខ្មែរ ថៃ បារំាង អឺរ៉ុប ជាដើម ដែលជាស្នាដៃយ៉ាងពិសេស ចុងភៅដ៏ចំណានរបស់យើងខ្ញុំ Les Cocktails,Bar&Tapas  បាននាំមកនូវប្រភេទ Cocktails រសជាតិដើម ជា ច្រើនមុខ ដែលមានអ្នកជំនាញក្រទ្បុក មកពីបរទេសរង់ចំាបម្រើជូនអស់លោកអ្នក ជាងនេះទៅទៀត ក៏មាន ទទួល រៀបចំកម្មវិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ជប់លៀងផ្សេងៗតាមតម្រូវការរបស់អតិថិជន”។

សូមបញ្ជាក់ថា ក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន Les Cocktails,Bar&Tapas ដែលជានិមិត្ដរូបនៃទីឋាន សុខដុមរមនា ជាមួយម្ហូបអាហារ និងភេសជ្ជៈ ប្រកបដោយគុណភាព គុណភាព ផាសុភាព និងអនាម័យល្អនេះ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០លានរៀលផងដែរ៕