ឈិន ច័ន្ទសុធារី បាត់ ទូរស័ព្ទតម្លៃជិត​១ពាន់ដុល្លារ ចាត់​ទុកថា កាត់ស៊យ

ភ្នំពេញ៖ ក្រោយពីតារាសម្តែង និងអតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានសម្រេចចិត្តក្រាបសំពះផ្ទឹមរៀបការតាមប្រពៃណី ជាមួយបុរសសង្ហាសាច់ដុំធំ លោក សុវណ្ណ មករា រួចមក នាងបានទម្លាយឲ្យដឹងថា នាងបានជួបរឿងស៊យមួយ ដោយនាងត្រូវបានចោរលួចទូរស័ព្ទ iPhone ដោយនាងបានចាត់ទុកថា ជាការកាត់ស៊យ។

តារាស្រីដែលចូលរោងការ និងទទួលស្គាល់ថាខ្លួនមានផ្ទៃពោះ ប្រមាណជាង៥ខែ អ្នកនាង ឈិន ច័ន្ទសុធារី បានបង្ហោះសារ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្លួន ដោយប្រកាសក្តែងៗថា ខ្លួនបានបាត់ទូរស័ព្ទមួយគ្រឿង ដែលមានតម្លៃរាប់រយដុល្លារ ដោយបានសរសេរថា «បាត់ទូរស័ព្ទហើយខ្ញុំអស់អាលីង ទាំងលេខទូរស័ព្ទ ការងារសំខាន់ៗ និងឯកសារនៅក្នុងនោះទាំងអស់ ទាំងរូបថតស្តាយណាស់ អត់បានធ្វើការអី ត្រូវចំណាយពេល រកលេខការងារតៗគ្នា សុំរំខានម្តងទៀត សង្ឃឹមថា មិនប្រកាន់. ឥឡូវចង់ប្តូរមកប្រើអ៊ិនចុចពិលវិញ បាត់មិនសូវស្តាយ» ។

នៅក្នុងសាររបស់នាង បានសុំអភ័យទោស ទៅដល់មិត្តភក្តិ និងក្រុមការងាររបស់នាង ដែលមិនអាចទាក់ទង មកនាងបានថា «សូមអភ័យទោសបើការ call មិនចូលទាក់ទងនិង កាងារ ឬក៏បងប្អូនមិត្តៗបានផ្ញើរសារមកមិនបានឆ្លើយតបទៅវិញ តាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនបានទៅបើកលេខនៅឡើយទេ ដោយសារមានការងាររវល់ …សូមឲ្យលាងអស់ចង្រៃ ចាប់ពីម៉ោងនេះតទៅចុះ...សាធុ..សាធុ. សាធុ ។

ទោះបីជាយ៉ាងណា ឈិន ច័ន្ទសុធារី មិនបានបញ្ជាក់ថា ក្រៅពីទូរស័ព្ទ នៅក្នុងការបូបនោះ មានប្រាក់ប៉ុន្មានទៀតនោះទេ ហើយទីតាំងដែលធ្វើឲ្យនាងបាត់ទូរស័ព្ទនោះ ក៏មិនដឹងនៅទីណាដែរ ។ នេះជាសារមួយដាស់តឿនដល់អ្នកសិល្បៈដទៃ ក៏ដូចជាអ្នកគាំទ្រនាង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ការពាររបស់ទ្រព្យមានតម្លៃខ្លួនឯង ឲ្យបានល្អ ជៀសវាងការធ្វេសប្រហែស បាត់បង់គួរឲ្យស្ដាយ ដូចជារូបនាង៕