១០ ខែ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៤ សែន​តោន កើន​ជិត ៤០% លើស​ឆ្នាំមុន

ភ្នំពេញ: ​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​ពី​ស្ថានភាព​នាំចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ១០ ខែ ដើមឆ្នាំ​២០១៥ គឺ​បរិមាណ​អង្ករ​នាំចេញ មាន​ចំនួន ៤០៨.១៦៩ តោន មានការ​កើនឡើង​ចំនួន ១០៣.៣៨១ តោន ត្រូវជា ៣៣,៩% លើស ១០ ខែ​ក្នុង​ឆ្នាំ​២០១៤ ដែល​នាំចេញ​បានតែ ៣០៤.៧៨៨ តោន​។​

​របាយការណ៍​ចុះ​ថ្ងៃទី​១០​វិច្ឆិកា ក៏បាន​បង្ហាញថា បរិមាណ​អង្ករ នាំចេញ​ក្នុង​ខែតុលា ឆ្នាំ​២០១៥ មាន​ចំនួន ៣៩.០៦៤ តោន ដែលមាន​កំណើន​ចំនួន ៣.៦៤៦ តោន ដែល​បាន​កើនឡើង ១២,១% ធៀប​នឹង​បរិមាណ​អង្ករ​នាំចេញ​ក្នុង​ខែតុលា ឆ្នាំ​២០១៤ ដែលមាន​ចំនួន​តែ ៣៥.៤១៨ តោន​ប៉ុណ្ណោះ​៕

១០ ខែ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៤ សែន​តោន កើន​ជិត ៤០% លើស​ឆ្នាំមុន

១០ ខែ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៤ សែន​តោន កើន​ជិត ៤០% លើស​ឆ្នាំមុន