បែកធ្លាយ​ព័ត៌មាន សុគន្ធ នីសា មាន​ឧកញ៉ា​តាម​…

Sanofi

​មួយរយៈ​ចុងក្រោយ​នេះ​គេ​កត់សម្គាល់​ឃើញថា ការងារ​សិល្បៈ​របស់​តារាចម្រៀង សុគន្ធ នីសា ក្នុងផលិតកម្ម​ថោ​ន​ហាក់​កំពុង​ជួប​បញ្ហា​រង្គោះរង្គើ​ដោយសារ​មាន​អ្នក​ជំនាន់​ថ្មី​ចូល​ប្រជែង ដោយសារតែ​បញ្ហា​នេះ​បានធ្វើឱ្យ​នាងរ​បួ​ត​តំណែង​ជា​តួឯក ហើយ​រឿង «​ចងចាំ​» ដែល​នាង​បាន​សម្តែង​ជា​តួឯក​ក៏​មិន​ដាក់​បញ្ចាំង​ថែមទៀត ។ ស្រប​ពេលដែល​ដំណឹង​អាជីព​សិល្បៈ​កំពុង​សំយុងក្បាល​ចុះ សម្រាប់​រឿង​ស្នេហា​រវាង​នាង និង លោក សាំ​បា ឯណេះ​វិញ​ក៏មាន​ដំណឹង​ថា​មាន​ឧកញ៉ា​ម្នាក់​ក៏​កំពុង​តាម​ជ្រៀតជ្រែក​ស្នេហ៍​ផងដែរ។​

​ក្រោយ​បែក​ស្នេហ៍​ពី សុខ ជំនោរ និង ចាក​ចេញពី​ទ្រនំ​ហង្ស​មាស មិនយូរប៉ុន្មាន​តារាចម្រៀង សុគន្ធ នីសា បាន​លេច​ធ្លាយ​ដំណឹង​ស្នេហ៍​ថ្មី​ជាមួយ​បុរស​ឯនាយសមុទ្រ​ម្នាក់ទៀត​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ សាំ​បា ហើយ​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ជាង ២ មក ហើយ​ដែរ សម្រាប់​ថ្មីៗ​នេះ​ទៀត​ក៏មាន​ព័ត៌មាន​ថា​អ្នក​ទាំងពីរ​កំពុង​ជ្រក​ក្រោម​ដំបូលផ្ទះ​តែមួយ​ទៀតផង ។

ទោះបី​យ៉ាងនេះ​ក៏​មិនទាន់មាន​ដំរួយ​ណាមួយ​បង្ហាញថា ​នាង​នឹង​ដឹក​ដៃ​បុរស​អាមេរិក​រូបនេះ​ចូល​រោងការ​ឬ​យ៉ាណា​ដែរ ដោយសារតែ​ហេតុនេះហើយ​ទើប​ធ្វើឱ្យ ​បុរស​មួយចំនួន​ដែល​លង់​ នឹង​សម្រស់​ស្រី​ស្អាត សុគន្ធ នីសា បាន និង កំពុង​ជ្រួលជ្រើម និង ចង់បាន​ស្រី​ស្រស់​រូបនេះ​មក​ត្រកង​ថ្នម​បី រហូត​មាន​ដំណឹង​លេច​ធ្លាយ​មួយ​ល្បី​មក​ថា មាន​ឧកញ៉ា​ម្នាក់​ក៏​កំពុង​តាម​នាង​យ៉ាង​ស្អិត​ថែមទៀត ។

សម្រាប់​ដំណឹង​បែកធ្លាយ​នេះ បើ​ងាក​ទៅ​ស្រី​ស្អាត សុគន្ធ នីសា ឯណោះ​វិញ​ឃើញថា នាង​មិនបាន​ធ្វើខ្លួន​ឱ្យ​ឈឺក្បាល​ហាលថ្ងៃ ឬ ជ្រួញ​ចិញ្ចើម​ចំពោះ​រឿងនេះ​ទេ មានតែ​លោក សាំ​បា ប៉ុណ្ណោះ​ដែល​កំពុង​ព្រួយចិត្ត ព្រោះ​ខ្លាច​គេ​ឆក់យក​នារី​បណ្តូលចិត្ត​របស់ខ្លួន​ទៅ​បាត់ ហើយ​ពេលនេះ​ក៏មាន​ព័ត៌មាន​ថា​លោក​ក៏​កំពុង​រំអុក​សុំ​ស្រី​ស្រស់​រូបនេះ​រៀបការ​ផងដែរ ។ ប៉ុន្តែ​យ៉ាងណា​អ្នក​ដែល​សម្រេច​ជោគ​វាសនា និង អនាគត គឺមាន​តែ សុគន្ធ នីសា ខ្លួនឯង​ប៉ុណ្ណោះ​ជា​អ្នក​ជ្រើសរើស ។​

គួររំឭកថា មុននេះ​បន្តិច​តារាចម្រៀង​ស្រគត់ស្រគំ​រូបនេះ​បាន​ត្អូញ​ថា ចង្កា​របស់​នាង​មាន​អាការ​មិន​ស្រួល ឈឺ ប៉ុន្តែ​នាង​បាន​ប្រាប់ថា​មិនមាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ។ ហើយ​សម្រាប់​ការ​ការងារ​សិល្បៈ​វិញ រហូតមកដល់​ពេលនេះ សុគន្ធ នីសា នៅ​មិនទាន់មាន​បទ​ចម្រៀង​អ្វី​ថ្មី​សម្រាប់​យកមក​ប្រកួតប្រជែង ក៏ដូចជា​បង្អួត​ទស្សនិកជន​នា​រដូវក្តៅ​នេះ ដើម្បី​គៀងគរ​ប្រជាប្រិយភាព​របស់​នាង​ឱ្យ​កើនឡើង​នៅឡើយ​ទេ ៕ សាកល​



  

    

Related