Floyd ទិញ​រថយន្ត​ទំនើប​ឲ្យ​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​

​កំពូល​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក Floyd Mayweather ទើប​ទិញ​រថយន្ត​ថ្មីស្រឡាង Mercedes C-Class Coupe ជូន​កូនប្រុស​របស់ខ្លួន​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ​១៦​ឆ្នាំ​។​

Floyd បាន​ចំណាយ​ប្រាក់ ៣​ម៉ឺន​ផោន (​ជិត​៤​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក​) សម្រាប់​ទិញ​រថយន្ត​ទំនើប​មួយគ្រឿង​ឲ្យ​កូនប្រុស Koraun ជាកា​ដូរ​អបអរ​ថ្ងៃ​ខួបកំណើត​ដើម្បី​ឲ្យ​កូន​មានការ​ភ្ញាក់ផ្អើល​។ ហើយ​កាលពី​ឆ្នាំមុន​ក្នុង​ខួប​១៥​ឆ្នាំ របស់ Koraun អ្នក​ប្រដាល់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នេះ​ក៏បាន​ទិញ​រថយន្ត​វាយកូនគោល​ម៉ាក Bentley golf cart ជូន​កូនប្រុស​ផងដែរ​។​
Floyd ទិញ​រថយន្ត​ទំនើប​ឲ្យ​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​
​សូម​រម្លឹកថា អ្នក​ប្រដាល់​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់ និង​ចូលចិត្ត​សម្ញែង​ទ្រព្យ​រូបនេះ បានប្រកាស​ចូលនិវត្តន៍​ហើយ​កាលពី​ខែ​មុន ក្រោយ​ប្រកួត​បាន​៤៩​ដង​។​
Floyd ទិញ​រថយន្ត​ទំនើប​ឲ្យ​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​