អាមេរិក​ផ្តល់ជំនួយ​២៥០​លាន​ដុល្លា​ដល់​សម្ព័ន្ធមិត្ត​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​បង្កើន​សមត្ថភាព​ដែនសមុទ្រ​

​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន ប្រកាស​ជំនួយ​២៥០​លាន​ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល​២​ឆ្នាំ​សម្រាប់​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ពង្រឹងសមត្ថភាព​ដែនសមុទ្រ​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្នុងឱកាស​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់ផ្តើម​ធ្វើដំណើរ​ដើម្បី ចូល​រូ​ម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​កាលពី​ថ្ងៃទី​១៧ ខែ វិច្ឆិកា កន្លងទៅ សេត​វិមាន​អាមេរិក បានប្រកាស​ជំនួយ​២៥០​ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ​២០១៥ និង​២០១៦ ដើម្បី​បង្កើន​សមត្ថភាព​ដែនសមុទ្រ​សម្រាប់​សម្ព័ន្ធមិត្ត​នៅ​អាស៊ី អាគ្នេយ៍​ដែល​រួមមាន​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​វៀតណាម​។​

​យោងតាម​សេចក្តីប្រកាស​របស់​សេត​វិមាន អាមេរិក​នឹង​ផ្តល់ជំនួយ​សម្រាប់​រដ្ឋ​អាស៊ីអាគ្នេយ៍​ទាំង​បួន សម្រាប់​ឆ្នាំ​២០១៥ ប្រមាណ​១១៩​ដុល្លា និង ១៤០​លាន​ដុល្លា​សម្រាប់​ឆ្នាំ​២០១៦ ។ ក្នុងចំណោម រដ្ឋ​ទាំង​បួន​នោះ ហ្វីលីពីន ទទួលបាន​ជំនួយ​ច្រើនជាងគេ​។​

​តាម​សេចក្តីប្រកាស​ដដែល ជំនួយ​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​ដែន​សន្តិសុខសម្រាប់​សម​ន្ព័​ន្ធ​មិត្ត​និង ដៃគូ​របស់​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​ការ​ការគំរាមកំហែង​នៅក្នុង​ដែនសមុទ្រ និង ផ្តល់នូវ​សន្តិសុខ​ដែនសមុទ្រ​នៅក្នុង​តំបន់​ឲ្យ​កាន់តែ​ទូលំទូលាយ​។

​អ្វីដែល​គួរកត់សម្គាល់​នោះ ការប្រកាស​ផ្តល់ជំនួយ​របស់​អាមេរិក គឺធ្វើឡើង​ស្របពេល​ដែល​ប្រ​ធានា​ធិ តី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បង្ហាញ​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក​( APEC) និង កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេ​ដឹក​អាស៊ាន​។ មានន័យថា ជំនួយ​នេះ នឹង ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក នឹង​កាន់​តែមាន​ភាព​ស្និទ​ស្នាល​ជាមួយ​រដ្ឋ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​។​

​យ៉ាងណាក៏ដោយ បើតាម​សេចក្តីប្រកាស ជំនួយ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ដែនសមុទ្រ​។ តែបើ​យើង​ក្រលេកមើល​រដ្ឋ​ដែល​ទទួលបាន​ជំនួយ​នេះ គឺ​ភាគច្រើន​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដូចជា ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម​។ ជុំវិញ​នៃ​ការផ្តល់​ជំនួយ​ដើម្បី​បង្កើន​សមត្ថភាព​ដែនសមុទ្រ​នេះដែរ ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ហើយ​ថា គឺ​ចង់​សំដៅលើ​ការបង្កើន​សមត្ថភាព​យោធា​ដើម្បី​ទប់ទល់ នឹង​ការបំពាន​របស់​រដ្ឋាភិបាល​ចិន នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះឯង​។​

​សូម​រម្លឹក​ផងដែរ នៅក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ APEC រវាង​មេដឹកនាំ​ហ្វីលីពីន និង អាមេរិក លោក អូ​បា​ម៉ា បាន​វាយប្រហារ​ចិន​យ៉ាងខ្លាំង​លើ​ការបំពាន​នៅក្នុង​ចិន​ខាងត្បូង​។ ហើយ លោក បានប្រកាស​ជាថ្មី ថា អាមេរិក នឹង​ធានា​ការការពារ​សន្តិសុខ​ចំពោះ​ហ្វីលីពីន​ពី​ការគំរាមកំហែង​នានា​ពី​រដ្ឋ​ខាងក្រៅ ដែល ចង់​សំដៅទៅ​ចិន​៕  


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​