ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ផ្លូវ​កំពុង​ជួសជុល​សន្លប់​ធំ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ជា​បុគ្គលិក​សណ្ឋាគារ ឆ្នេរ​ឯករាជ្យ​ម្នាក់ បាន​រងរបួស​សន្លប់​ធំ​ម្នាក់ឯង បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក​ធ្លាក់​ជង្ហុក​ខណៈ​ផ្លូវ​កំពុង​ជួសជុល​។ ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​២១ និង​៣០​នាទី​យប់​នៅ​ចំណុច​កំណាត់​ផ្លូវ​ល​ក្បែរ​សណ្ឋាគារ​សុខា​ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

នគរបាល​ចរាចរណ៍​បានអោយដឹងថា យុវជន​ដែលរ​គ្រោះ មានឈ្មោះ នាង ធារ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក សណ្ឋាគារ​ឆ្នេរ ឯករាជ្យ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ទីលំនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ នៅមុន​កើតហេតុ​គេ​បានឃើញ​យុវជន​នេះ ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ តាម​បណ្តោយ​ផ្លូវ​២​ឆ្នូ (​ស្រប​មាត់សមុទ្រ ក្បែ​សណ្ឋាគារ​សុខា​) ក្នុង​គោលបំណង​មក​លំនៅដ្ឋាន ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ ដោយ​ស្ថានភាព​ងងឹត ហើយ​ផ្លូវ​មាន​លក្ខណៈ​កោង​ខ្លាំង​រួមជាមួយ​ជង្ហុក​ដ៏​ជ្រៅ ដែល​ក្រុម​វិស្វកម្ម​កំពុង​កាយ​អាច​ន៍​ដី ចាក់​ជួសជុល​ផ្លូវ ធ្លាក់​ជង្ហុក​នោះ បោក​ខ្ទាត​ចម្ងាយ​ជិត​១០​ម៉ែត្រ​សន្លប់​ស្តូកស្តឹង​។​

ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ មាន​ពាក្យ​រិះគន់ថា អ្នកជំនាញ​ជូ​ស​ជុល​ផ្លូវ​ពុំ​គួរណា​មានការ​ធ្វេសប្រហែស​សោះ​ជុំវិញ​ការដ្ឋាន​ជួសជុល​នេះ នៅតាម​ដងផ្លូវ​ចាស់​នេះ​គេ​សង្កេតឃើញ ក្រុម​វិស្វករ​ពុំបាន​ដាក់​អ្វី​ជាស​ញ្ញា​សំគាល់​នោះទេ ហើយ​កាយ​អាច​ន៍​ដី​ចាក់​ទាំងសងខាង​ជាហេតុ​ធ្វើអោយ​ផ្លូវ​រួម​នៅ​តូច​មាន​ការពិបាក​ធ្វើតំណើ​រ​ជាខ្លាំង​។ ដោយ​មើលឃើញ​អំពី​ស្ថានភាព​ពិបាក​បែបនេះ ក្រុម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​បានធ្វើ​តំណើរ​តាមផ្លូវ​នេះ សូម​សំណូមពរ​ដល់​ក្រុម​វិស្វករ​ដែល​កំពុង​សាងសង់ គួរ​ណាស់​តែ​គេ​សម្រួល​អោយបាន​ត្រឹមត្រូវ តាមបែប​លក្ខណៈ​បច្ចេកទេស កុំ​ធ្វើ​អោយតែ​រួចពីដៃ​ចង់​អ្នកណា​គ្រោះថ្នាក់​អី​គ្រោះ​ទៅ​វា​ជា​ទង្វើ​មិនល្អ​នោះទេ​៕ សមុទ្រ​ខៀវ​ ​

KA-19-11-2015-19 KA-19-11-2015-20 KA-19-11-2015-21 KA-19-11-2015-22