កម្លាំងនគរបាល ចាប់មុខសញ្ញាម្នាក់ តាមដីកា បទពីបទកាន់កាប់ និងប្រើប្រាស់ អាវុធខុសច្បាប់

ព្រះសីហនុៈ នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់ អោយចាប់ខ្លួន ពីបទកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីកា ខាងលើមានឈ្មោះ នាង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ  មានទីលំនៅភូមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ដោយចោទប្រកាន់ពីបទ កាន់កាប់ អាវុធគ្មានការអនុញាតិ (AK) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ប្រព្រឹត្តនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បន្តនីតិវិធី និងបញ្ជូនទៅ តុលាការដោះស្រាយតាមនីតិវិធីច្បាប់៕

កម្លាំងនគរបាល ចាប់មុខសញ្ញាម្នាក់ តាមដីកា បទពីបទកាន់កាប់ និងប្រើប្រាស់ អាវុធខុសច្បាប់