ចូលសុីបាយ ហើយធ្វើសកម្មភាព លួចយកកាបូបលុយ អ្នកលក់ចាប់ហួយ ត្រូវគេចាប់ប្រគល់ ឱ្យនគរបាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ជននេះ និងបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពឆក់យកកាបូប លុយពីអ្នកលក់ចាប់ហួយ ខណៈម្ចាស់ឃើញ ទាន់ដេញចាប់ យកកាបូប លុយបានវិញ និងចាប់បានម្នាក់ហើយអាម្នាក់ ទៀតបានរត់បាត់ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទី រសៀលថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតតាមផ្លូវ បេតុងផ្ទះលេខ២៧៥ ក្រុមទី១២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នាង ណាវី ភេទស្រីអាយុ៦៥ឆ្នាំ មានមុខរបរលក់ចាប់ហួយ មានទីលំនៅភូមិកើតហេតុ ខាងលើហើយនៅក្នុងការបូបលុយនោះ មានប្រាក់ចំនួន៦មុឺនរៀលប៉ុណ្ណោះ ។

ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ទិត្យ រ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាជាងទឹក នៅក្នុងស្តាតអូឡាំពិក ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត
នៅភូមិកំពង់ ក្រសាំងឃុំតាំក្រសាំចាស់ ស្រុកប្រសាទសំបូរ ខេត្តកពង់ធំ ជិះម៉ូតូធ្វើសកម្មភាពម៉ាកសេ125 ស៊េរី
ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB 5062 ។

សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ បានឲ្យដឹងទៀតថា បើយោងតាម ជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ ដែលរត់នោះបានដើរចូល មកអង្គុយលើកៅអី ហើយបានអោយរូបគាត់ ដួសដាក់បាយ ហូបព្រោះផ្ទះគាត់លក់បាយ និងលក់ភួយ ខណៈជនសង្ស័យហូបបាយរួចដើរ ទៅយកកាបូបលុយ ជនរងគ្រោះបានដោះពីខ្លួនភ្ជួរនិងទ្វាររបងនៅក្បែរ រូបគាត់កំពុងធ្វើម្ហូបស្រាប់ភ្លាមនោះជនសង្ស័យដោះកាបូប ស្ពាយដើរយកទៅឡើងជិះម៉ូតូដែលបក្ខពួកគេម្នាក់
ទៀតកំពុងចាំនៅលើម៉ូតូត្រៀមឡើង បញ្ឆេសម៉ូតូបំរុងរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះឃើញ ក៏ស្រែកផ្អើលឆោឡោ ថាចោរៗ ក៏រត់ទៅទាញ ការបូបលុយ ពីជនសង្ស័យដែលកំពុងជិះលើម៉ូតូ បណ្តាលអោយដាច់ខ្សែការបូប និងបានកាបូបលុយមកវិញ ហើយជនសង្ស័យ បានផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់ម្នាក់ និងម្នាក់ទៀត ត្រូវបានប្រជាពលរដ្ឋ នៅក្បែនោះចាប់ប្រគល់អោយ
សម្ថកិច្ចប៉ុស្ដិ៍ឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕