Q&A : ហេតុអ្វី​ភរិយា​ខ្ញុំ​មិនអាច​ប្រើ​មាត់​ធ្វើ​អូ​រ៉ា​ល់​សិច ?

Sanofi

សំណួរ ៖ ខ្ញុំបាទ​ទើបតែ​រៀបការ​បាន​ប្រហែល​ជាជាង​កន្លះ​ខែ កំលុង​ពេលនេះ​ខ្ញុំបាទ និង ភរិយា​តែងតែបាន​រួមភេទ​ជាមួយគ្នា​មិន​លស់​ថ្ងៃ​ឡើយ ។ ខ្ញុំបាទ​តែងតែ​ស្រមៃ​នឹក​ដល់​សម្តី​របស់​មិត្តភក្តិ​ដែល​ច្រើនតែ​និយាយ​ឱ្យ​ខ្ញុំបាទ​ស្តាប់​អំពី​រសជាតិ​ដ៏​វិសេសវិសាល​នៃ​អូ​រ៉ា​ល់​សិច​រវាង​គេ និង ភរិយា ។

និយាយ​តាម​ត្រង់​ទៅ គឺ​ខ្ញុំបាទ​ក៏​ចង់​ទទួលបាន​បទពិសោធ​បែប​ហ្នឹង​ដែរ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា​ភរិយា​របស់​ខ្ញុំបាទ​ព្រម​ប្រើ​មាត់​នៅ​ទីតាំង​ផ្សេងៗ​ច្រើនជាង​នៅ​ទីតាំង​អាច្រមក់ របស់​ខ្ញុំបាទ ។ ពេល​ខ្ញុំបាទ​សុំឱ្យ​នាង​បំពេញ​ឱ្យ​ម្តងណា នាង​តែងតែ​បង្ហាញ​កាយវិការ​មិនសូវ​ពេញចិត្ត ។ ជួប​ស្ថានភាព​បែបនេះ​ភ្លាម​អារម្មណ៍ ដែល​កំពុងតែ​ពុះកញ្ជ្រោល​ប្រែជា​រលត់ទៅវិញ ភ្លាម​មួយ​រំពេច តើ​ខ្ញុំបាទ​ត្រូវធ្វើ​ដូ​ម្តេច ?

​ចម្លើយ ៖ ចំពោះ​ការប្រើ​មាត់​ធ្វើ​អូ​រ៉ា​ល់​សិច នេះ​វា​ជា​រឿង​ដែល​យើង​ដឹង​យូរ​មកហើយ​ថា​ជា​ដំណាក់កាល​នៃ​ការ​បបោសអង្អែល​ដែល​ប្រើ​ទៅបាន​ទទួលលទ្ធផល​ល្អ​ទាំង​បុរស និង ស្ត្រី ។ ជាងនេះទៅទៀត​អ្នកណា​ដែលមាន​ជំនាញ​អស់​ទាំងនេះ​ច្បាស់​នោះ​គឺ​អា​ផ្សេង​មិនបាច់​និយាយ​ឡើយ ។ ទោះបីជា​យ៉ាងណាក៏ដោយ​អ្វីដែល​ធ្វើឱ្យ​ស្ត្រី​មួយចំនួនធំ​មិនសូវ​សប្បាយចិត្ត​គឺ​រឿង​ក្លិន និង អនាម័យ ព្រោះ​អី​ទីតាំង​នោះ​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល ងាយ​នឹង​កើត​អាការ​ផ្អាប់​សើម ។

ការធ្វើ​អូ​រ៉ា​ល់ សិច​ធ្វើឱ្យ​ស្ត្រី​បាន​ស្រង់ក្លិន​មិនល្អ​អស់ទាំង​នេះ​ទាំង ក្លិន​ពី​ចង្វែក​ភ្លៅ ឬ​ក្លិន​ដែល​ជះ​ចេញពី​រោម​ដ៏​ស្រមូវ របស់​អ្នក ហើយ​សំខាន់​នោះ​គឺ​ក្លិន​ចេញពី​អាច្រមក់​របស់​អ្នក ទើប​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ស្ត្រី​ខ្លះ​ដល់​ថ្នាក់​ខ្លាចញញើត​តែម្តង​ក៏មាន ។ ករណី​មួយទៀត​គឺមាន​ស្ត្រី​មិនតិច​ទេ ដែល​មិន​ស៊ាំ​នឹង​ការ​មាន​របស់​អ្វី​ចេញចូលៗ​ក្នុង​មាត់​ដែល​វា​អាចធ្វើឱ្យ​នាង​រកកល​ក្អួត ។

ករណី បែបនេះ​អ្នក​អាច​សួរ​គ្រូពេទ្យ​ធ្មេញ​បាន​ថា មាន​ស្ត្រី​ខ្លះ​ដែល​មិន​ចូលចិត្ត​ឱ្យ​អ្នកណា​មក​ធ្វើ​អ្វី​រញ៉េរញ៉ៃ ជាមួយ​មាត់​របស់​ខ្លួនឯង បើ​មិន​ដូច្នេះ​ទេ​នាង​នឹង​ក្អួត ។ ដូច្នេះ​ដំណោះស្រាយ​គឺ​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ពិគ្រោះគ្នា​ជាមួយ​នាង​ព្យាយាម​ពន្យល់​នាង ឱ្យបាន​យល់ ហើយ​កត្តា​សំខាន់បំផុត​គឺ​អនាម័យ​ខ្លួនប្រាណ​ជាពិសេស​ត្រង់​ទីតាំង​ពិសេស​នោះ​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ក្លិន​មិនល្អ​ឱ្យសោះ​សង្ឃឹមថា នាង​អាច​នឹង​អូ​ខេ​ជាមួយ​អ្នកជា​ពុំខាន ៕

 

Related