រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​ជាង​៤​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​

​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​ថវិកា​ចំនួន​៤,១៥០,០០០​លាន​ដុល្លារ​សម្រាប់​រយៈពេល​៦​ខែ ឆ្នាំ​២០១៦ ។ ថវិកា​ចំនួន​១,៦៥០,០០០​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​ផ្សេងៗ​នៅ​សាលាក្តី​ខ្មែរក្រហម និង​ចំនួន​២.៥​លាន​ដុល្លារ​ទៀត​សម្រាប់​បើក  ប្រាក់​បៀរ​ត្ស​ដល់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​។

​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម សម្រាប់​ឆ្នាំ​២០១៦ ភាគី​ជាតិ​ត្រូវការ​ថវិកា​ចំនួន​៦,៦៥០,០០០​ដុល្លារ ដូច្នេះ​នៅ​ខ្វះ​ថវិកា​ចំនួន​២.៥​លាន​ដុល្លារ​ទៀត​។ លោក ថា​សាលាក្តី​ក៏​ជំរុញ​ឲ្យ​ភាគី​ផ្តល់ជំនួយ​នានា ដើម្បី​គាំទ្រ​ដល់​ដំណើរ​នៃ​សាលាក្តី​កូនកាត់​មួយ​នេះ​បន្តទៀត​។​

​សូមបញ្ជាក់ថា  សម្រាប់​ឆ្នាំ​២០១៥​នេះ​គម្រោង​ថវិកា​ដែល​បានអនុម័ត  មាន​សរុប​ចំនួន​៣៣.៨​លាន​ដុល្លារ ក្នុងនោះ​ថវិកា​ចំនួន​២៧.១​លាន​ដុល្លារ​សម្រាប់​ភាគី​អន្តរជាតិ និង​៦.៧​លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ចំនួន​៤.១​លាន​ដុល្លារ​សម្រាប់​ផ្តល់​ឲ្យ​ភាគី​ជាតិ​ក្នុង​ឆ្នាំ​២០១៥​នេះ ក្នុងនោះ​២.៥​លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រាក់បៀវត្ស​រយៈពេល​៦​ខែ​និង​១.៦​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​ផ្សេងៗ​នៅក្នុង​សាលាក្តី​ខ្មែរក្រហម​។

​សាលាក្តី​ខ្មែរក្រហម​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦​មក​។ ចាប់តាំងពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៤​សាលាក្តី​កូនកាត់​មួយ​នេះ​បាន​ចំណាយ​ថវិកា​អស់​ចំនួន​២០៤.៥​លាន​ដុល្លារ​ក្នុង​ភាគី​អន្តរជាតិ​ចំនួន​១៥៤.៩​លាន​ដុល្លារ​និង​ភាគី​ជាតិ​ចំនួន​៤៩.៦​លាន​ដុល្លារ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​