ក្របី​ឡើងក​១​ក្បាល ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ចោល បន្ទាប់ពី​វ័ធ​មនុស្ស​២​នាក់​ឲ្យ​ស្លាប់ និង​របួស​

​ខេត្តបាត់ដំបង ៖ ជនរងគ្រោះ​២​នាក់​ឪពុក និង​កូន ត្រូវបាន​ក្របី​ឡើង​-​ក មួយ​ក្បាល​វ័ធ បណ្តាល​ឲ្យ​បុរស​ជា​កូន​ស្លាប់ និង​ឪពុក​របួសធ្ងន់​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ស្រុក​សង្កែ​បានប្រកាស​ឲ្យ​ពលរដ្ឋ​ឃុំ​រកា មានការ​ប្រុងប្រយ័ត្ន ចំពោះ​ក្របី​នោះ អាច​ដើរ​ចូលទៅ​ក្នុងភូមិ វ័ធ​មនុស្ស បណ្តាល​ឲ្យ​គ្រោះថ្នាក់​។ ដើម្បី​ការពារ​សុវត្ថិភាព សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​ក្របី​នោះ​ឲ្យ​សម្លាប់ចោល នៅវេលា​ម៉ោង ១៣ និង ៣០​នាទី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ដោយសារតែ​ម្ចាស់​មិន​ហ៊ាន​ចេញមក​ទទួលខុសត្រូវ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឪពុក​របស់ខ្លួន ឈ្មោះ​ជា តុត អាយុ ៥៥​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ធ្លាយ​ពោះ​ខាងស្តាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ឈ្មោះ ជា តុងទីន អាយុ ២០​ឆ្នាំ បាន​ស្លាប់​ដោយសារ​ខឹង​នឹង​ក្របី​ឡើង​-​ក មួយ​ក្បាល​នោះ វ័ធ​ឪ​ពុល លុះដល់​រសៀល​ស្អែក​ឡើង ជនរងគ្រោះ ក៏​ដើរទៅ​រកឃើញ​ក្របី​នោះ តែម្នាក់ឯង​នៅក្នុង​ព្រៃរនាម ស្រាប់តែ​ត្រូវ​ក្របី​នោះ វ័ធ​ត្រូវចំ​ដោះ និង​ពោះ​ខាងឆ្វេង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​ទឹកតែ​ម្តង ៕ ​

KA-19-11-2015-19 KA-19-11-2015-21 KA-19-11-2015-22