ក្រុម​ ISIS​ ប្រើ​ Telegram​ ទាក់ទង​គ្នា​យ៉ាង​សម្ងាត់​ សម្រាប់​ធ្វើ​សកម្មភាព​ភេរវកម្ម​ជុំវិញ​ពិភពលោក​

​សារព័ត៌មាន​រុ​ស្ស៊ី​បាន​ចេញផ្សាយ​ឲ្យ​ដឹង​ថា​ ក្រុម​ ISIS​ បាន​ប្រើប្រាស់​កម្មវិធី​ Telegram​ សម្រាប់​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​រៀបចំ​គម្រោងការ​ធ្វើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​ ដោយសារ​កម្មវិធី​ Telegram​ មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ WhatsApp​ ពោល​គឺ​កម្មវិធី​ Telegram​ អាច​ជ្រើសរើស​ "Special​ Secret​ Chats"​ ដែល​ឯកសារ​ និង​រូបភាព​ ព្រមទាំង​វី​ដេ​អូ​ឋិត​ក្នុង​ភាព​សម្ងាត់​ (encryption)​ អាច​បំ​លែង​ទៅ​ជា​តួលេខ​ ឬ​ជា​សញ្ញា​ផ្សេង​ និង​អាច​លុប​ចោល​ដោយ​ស្វ័យប្រវត្តិ​ ។​

​ចំណុច​សំខាន់​ជាង​នេះ​ ដែល​ក្រុម​ ISIS​ ជ្រើសរើស​ Telegram​ សម្រាប់​ទំនាក់ទំនង​គ្នា​ក្នុង​រង្វង់​សមាជិក​របស់​ខ្លួន​ឋិត​នៅ​ជុំវិញ​ពិភពលោក​នោះ​ គឺ​ Telegram​ អាច​ផ្ញើ​សារ​ក្នុង​បណ្តាញ​នៃ​ក្រុម​រហូត​បាន​ដល់​ចំនួន​២០០​នាក់​ ។​

​កម្មវិធី​ Telegram​ ត្រូវ​បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នា​ឆ្នាំ​២០១៣​ ដោយ​ជនជាតិ​រុ​ស្ស៊ី​ជា​បងប្អូន​នឹង​គ្នា​ឈ្មោះ​ Nikolai​ និង​ឈ្មោះ​ Pavel​ Durov​ ជា​អ្នក​បង្កើត​ឡើង​ ។​ ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ Telegram​ មាន​អ្នក​ប្រើប្រាស់​ជាង​៥០​លាន​នាក់​ជុំវិញ​ពិភពលោក​ ដោយ​ក្នុង​១​ស​ប្តា​ហ៍​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​កើនឡើង​ចំនួន​១​លាន​នាក់​ និង​ផ្ញើ​សារ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​ ១.២០០​លាន​នាក់​ ៕​

ក្រុម​ ISIS​ ប្រើ​ Telegram​ ទាក់ទង​គ្នា​យ៉ាង​សម្ងាត់​ សម្រាប់​ធ្វើ​សកម្មភាព​ភេរវកម្ម​ជុំវិញ​ពិភពលោក​ក្រុម​ ISIS​ ប្រើ​ Telegram​ ទាក់ទង​គ្នា​យ៉ាង​សម្ងាត់​ សម្រាប់​ធ្វើ​សកម្មភាព​ភេរវកម្ម​ជុំវិញ​ពិភពលោក​