ប៉ូលិស ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត និង​សមាជិក​ក្រុមប្រឹក្សា ក្រុង​បាវិត ក្នុង​រឿង​ក្លែង​ឯកសារ តាម​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត និង​សមាជិក​ក្រុម​​ប្រឹក្សា ក្រុង​បាវិត ត្រូវបាន​សមត្ថ​​កិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ការ​ក្លែង​​ឯកសារ​សាធារណៈ សំបុត្រកំណើត​​​របស់​ប្រជាពលរដ្ឋ ដោយបាន​សរសេរ​​បន្ថែ​ម​​លើ​សំបុត្រកំណើត​ថា ខេត្តស្វាយរៀង ស្ថិតនៅ​ក្នុងប្រទេស​វៀតណាម។ ការ​សរ​សេរ​​ដូច្នេះ ត្រូវបានប៉ូលិស ចាត់ទុកថា ដើម្បី​កេងចំណេញ​នយោបាយ​ និង​ធ្វើ​អោយ​មាន​​ការភ័ន្តច្រឡំ​។​

​ជនសង្ស័យ ដែល​សមត្ថកិច្ច​ចាប់ខ្លួន មានឈ្មោះ សុខ សំ​អ៊ា​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង និង​ឈ្មោះ នង សារិទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​គណ​
​បក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​ពួកគេ​បាន​សរសេរ​ក្លែង​ឯកសារ សំបុត្រកំណើត បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​សរសេរថា ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គឺ​ប្រទេស​វៀតណាម​។​

​ដោយឡែក កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប៉ូលិស​បាន​ចាប់ខ្លួន​សមាជិក​ក្រុម​
​ប្រឹ​រុ​ក្សា​ស្រុក​ថ្មពួក មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​វាយ​អ្នកលក់​លត​ឆា នៅក្នុង​វត្ត​ពោធិ​វាល​ថ្មពួក នៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។​

​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ឈ្មោះ ហឿន ឡាំ អាយុ​
 ៣៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​។​ រីឯ​ជនរងគ្រោះ​ឈ្មោះ គង់ សារិទ្ធ អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕​