សាលា​រាជធានី​បញ្ជាក់​ពី​កម្មវិធី​កម្សាន្ត​មួយចំនួន​នៅពេល​បុណ្យអុំទូក​

​បើទោះជា កម្មវិធី​ប្រណាំងទូក នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ មិនបាន​រៀបចំ​ធ្វើ ប៉ុន្តែ​សម្រាប់​កម្មវិធី​កម្សាន្ត​នានា នៅ​រៀបចំ​ធ្វើ​ដដែល​។ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កម្មវិធី​កម្សាន្ត នៅតាម​បណ្តា​ទីតាំង​មួយចំនួន នៅក្នុង​ពិធីបុណ្យ​រយៈពេល​៣​ថ្ងៃនេះ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កម្មវិធី​កម្សាន្ត​ទាំងនោះ​រួមមាន​៖
១. ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ​-​តូរ្យតន្ត្រី​បែប​ប្រពៃណីជាតិ ការប្រគំ​តន្ត្រីសម័យ​របស់​ស្ថា នី​យ៍​វិ​ទ្យ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ​(​បុ​ស្តិ៍​លេខ​៣) នៅ​ទីលាន​ប្រជាធិបតេយ្យ​។
២. ការតាំងពិព័រណ៍​ផលិតផល និង​ការប្រគំ​តន្ត្រីសម័យ​របស់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស នៅ​ទីធ្លា​សួនច្បារ​វត្ត​បទុម​វ​តី​។​
៣. ការតាំងពិព័រណ៍​ផលិតផល និង​ការប្រគំ​តន្ត្រីសម័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុ និង​ទូរ ទស្សន៍​បាយ័ន នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​
៤. កម្មវិធី​បណ្តែត​គោម នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា នៅមុខ​ព្រះបរមរាជវាំង និង​កម្មវិធី​សំពះ​ព្រះ​ខែ និង​ការប្រគំ​តន្ត្រី នៅ​រមណីយដ្ឋាន​វត្តភ្នំ​។​
​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៀតថា ការចូលរួម​សម្តែង​សិល្បៈ និង​ប្រគំ​តន្ត្រី នឹងមាន​ការចូលរួម​ពី​សំណាក់​សិល្បករ​ល្បីៗ​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយ៍ទូរទស្សន៍​បុ​ស្តិ៍​លេខ​៣ ទូរទស្សន៍​ហង្ស​មាស និង​ទូរទស្សន៍​បាយ័ន​ផងដែរ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​