សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយុវជន បញ្ឈប់ការ ប្រើប្រាស់ Logo ភេរវកម្មនៅលើ Facebook

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអំពាវនាវឱ្យ យុវជនមួយចំនួន បញ្ឈប់ការប្រើប្រាស់ Logo ភេរវកម្ម នៅលើបណ្តាញសង្គម Facebook ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ។

នៅលើបណ្តាញសង្គម Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានបញ្ជាក់ថា Logo ភេរវកម្មនោះ យ៉ាងណានោះទេ ដោយគ្រាន់តែ លើកឡើងថា សម្តេចសង្កេតឃើញអ្នកប្រើប្រាស់ Logo ភេរវកម្មច្រើន នៅលើបណ្តាញសង្គម Facebook ហើយអំពាវនាវឱ្យយុវជនទាំងនោះ បញ្ឈប់ព្រោះថាអាចគ្រោះថ្នាក់ដល់ខ្លួនឯង ។

សម្តេចលើកឡើងថា «ជាពិសេសយុវជន ប៉ុន្មានថ្ងៃនេះដូចជាឃើញមានប្រើប្រាស់ ឡូហ្គូ logo ភេរវកម្ម ច្រើនក្នុងបណ្តាញសង្គម សូមកុំនាំគ្នាធ្វើអ្វីដែលគ្មានប្រយោជន៍ដល់ជាតិ ហើយគ្រោះថ្នាក់ដល់ខ្លួនទៀតផង»៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយុវជន បញ្ឈប់ការ ប្រើប្រាស់ Logo ភេរវកម្មនៅលើ Facebook