រថយន្ត​ដឹក​ស៊ីម៉ង​តិ៍ និង​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ បើក​បញ្ច្រាសទិស​បុក​គ្នា​លាន់​ដូច​រន្ទះបាញ់ ស្លាប់ ៥​នាក់ របួស​១​នាក់​

​ខេត្តតាកែវ​៖ មនុស្ស ៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ ណ៍​ដ៏​រន្ធត់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​តា​ចិន ឃុំ​ក្វាវ ស្រុក​សំរោង ខេត្តតាកែវ​នៅ​ម៉ោងជាង ៥​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
#​សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំងពីរ​គ្រឿង​នោះបាន​បើកបរ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​ដូចគ្នា​។ លុះដល់​ចំណុចកើតហេតុ មិនដឹងថា មូលហេតុ​អ្វី​នោះទេ ស្រាប់តែ​ជ្រុល​ចង្កូត​បុក​គ្នា​លាន់​ដូច​រន្ទះបាញ់ បណ្តាល​ឲ្យ រថយន្ត​ទាំងសងខាង​ខូច​ស្ទើរ​ទាំងស្រុង និង​ទំនិញ​នៅលើ​រថយន្ត​ត្រូវបាន​ខ្ទាត​ខ្ចាត់ខ្ចាយ​ពេញ​ផ្លូវ​។ អត្តសញ្ញាណ​របស់​ជន​រងគ្រោះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​៕

KA-19-11-2015-24 KA-19-11-2015-25 KA-19-11-2015-26 KA-19-11-2015-28 KA-19-11-2015-27 KA-19-11-2015-29 KA-19-11-2015-30 KA-19-11-2015-31 KA-19-11-2015-33 KA-19-11-2015-34 KA-19-11-2015-32 KA-19-11-2015-35