ឈ្លោះ​ជាមួយ​ចិន ហ្វីលីពីន​ងាក​ទៅ​រឹងចំណង​មិត្តភាព​ជាមួយ​ជប៉ុន និង​តៃវ៉ាន់

ហ្វីលីពីន និង​តៃវ៉ាន់​បាន​ធ្វើ​គំរូ​គេ​ក្នុង​ការដោះស្រាយ​ជម្លោះ ដែន​សមុទ្រ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​ប្រកាស​ថា ហ្វីលីពីន និង​តៃវ៉ាន់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ជៀសវាង​ការប្រឈមមុខ​ហិង្សា នៅក្នុង​ជម្លោះដែនសមុទ្រ។ ហ្វីលីពីន នៅ​ថ្ងៃ​ព្រហស្បតិ៍ដែរ បាន​យល់ព្រមព្រៀង​ជាមួយ​ជប៉ុន ក្នុង​ការផ្ទេរ​សព្វាវុធ​ជប៉ុន ទៅ​ឲ្យ​ហ្វីលីពីន ដែល​កំពុង​ប្រឈមមុខ​តឹងតែង​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។