ស្រទន់​មន្ត​ស្នេហ៍ ចប់​ត្រឹម​ព្រឹក​នេះ​ហើយ!

ស្រទន់​មន្ត​ស្នេហ៍ ចប់​ត្រឹម​ព្រឹក​នេះ​ហើយ!

ភាគបញ្ចប់

«បង​ធំ​នឹក​ឃើញ​ម៉េច​ដែល​ចង់​ប្ដូរ​កូន​ក្រមុំ​យក​ ដួង មេត្រី​?»
នាយ​វិចិត្រករ​មិន​និយាយ​អ្វី​ទាំង​អស់​ ទោះបី​ជា​គេ​អាច​និយាយ​បាន។ គេ​តាមដាន​នាង​ ហើយ​ចោទ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ជា​ច្រើន។ ប្រស្រី​ភ្នែក​របស់​នាង ​និង​ស្នាម​ញញឹម​ដែល​មិន​សម​ទំនង​ជា​មនុស្ស​មាន​សតិ​គ្រប់គ្រាន់​បាន​ធ្វើ​ ឱ្យ​បេះដូង​នាយ​ចុក​ពើត។ នរៈ​សង្ហា​ត្រិះរិះ​យ៉ាង​រហ័ស​៖
«ប៉ា​ម៉ាក់​អើយ! កូន​ពិត​ជា​ទុក​មនោរា ​រហូត​ដល់​ឈឺ​ធ្ងន់​យ៉ាង​នេះ​មែន​ឬ?»
តូច មនោរា​និយាយ​បន្ត​មក​កាន់​កែវ​ភ្នែក​បុរស​នេះ៖
«បង​ធំ​គិត​ម៉េច​​បាន​ជា​ចង់​បោះ​ចោល​មនោរា​ ហើយ​យក​នាង​ស្រទន់​មក​ធ្វើ​ជា​ប្អូន?»

ភាព​នឹងន​របស់​នាយ​គឺ​ជា​បច្ច័យ​ល្អ​មួយ​ជួយ​នាយ​ឱ្យ​រក​មធ្យោបាយ​បន្ទាន់​ ក្នុង​ការ​ទប់ទល់​នឹង​ស្ថានការណ៍​បែប​នេះ។ មនោរា​តាមដាន​យ៉ាង​ណា​ក៏​មិន​ឃើញ​ភាព​ខុស​ប្លែក​ណា​មួយ​លេច​ឡើង​ក្នុង​​អាកប្បកិរិយា​របស់​បុរស​ម្នាក់​នេះ​ឡើយ​ នាង​ចាប់ផ្ដើម​វង្វេងវង្វាន់​ងឿង​ឆ្ងល់​ ព្រោះ​តែ​គេ​មើល​ទៅ​ដូច​ជា​មិន​ភិតភ័យ​ មិន​ក្រោធ​ខឹង​ ហើយ​នៅ​តែ​សម្លឹង​មក​នាង​ដោយ​អាណិត​អាសូរ។
ទឹក​ភ្នែក​នាង​ស្រក់​ចុះ​លាក់​លើ​ផែន​ថ្ពាល់​ដែល​ពេញ​ដោយ​ម្សៅ​ក្រែម​ ហើយ​នាង​ចាប់ផ្ដើម​ស្រែក​សន្ធាប់​ដាក់​នាយ​ដោយ​ទោសៈ៖
«ក្រែង​បង​ឯង​សន្យា​ថា មិន​ទៅ​ណា​ចោល​តូច? ពេល​ប៉ា​ម៉ាក់​ស្លាប់ បង​ឯង​សន្យា​ថា​នឹង​ថែទាំ​តូច?​ ហេតុ​អី​បង​ឯង​ទៅ​ស្រលាញ់​ស្រី​ផ្សេង​? ហេតុ​អី​អ្នក​ដែល​បង​ឯង​រៀបការ​ជាមួយ​មិន​មែន​តូច…»
«អ្នក​ណា​ថា?»
គឺ​គេ​និយាយ​កាត់​សម្ដី​នាង​ ធ្វើ​ឱ្យ​នាង​អាក់​មក​វិញ​ជា​បន្ទាន់​ ហើយ​លង់​ទៅ​ក្នុង​សម្រស់​លើ​ផ្ទៃ​មុខ​របស់​គេ។

ពេល​ដែល​នាង​ជ្រួលច្រាល់ ហើយ​ងឿង​ឆ្ងល់​អន្ទះសា​ បុរស​សង្ហា​និយាយ​ឡើង​បន្ត​ទៀត​៖
«មនុស្ស​ស្រលាញ់​គ្នា ​គេ​ចង​ដៃ​ចង​ជើង​គ្នា​អ៊ីចឹង​?» ….

 

ចុចអានភាគបញ្ចប់ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ ចប់​ត្រឹម​ព្រឹក​នេះ​ហើយ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ