តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

តារា​ស្រី​​កូរ៉េ​ភាគ​ច្រើន​តែង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារា​​គ្នា​ឯង​ក្នុង​រង្វង់​សិល្បៈ។ ប៉ុន្តែ​ក៏​មាន​តារា​ស្រី​មួយ​ចំនួន​តូច​​ក៏​​បាន​សាង​ស្នេហ៍​ជាមួយ​​បុរស​ដែល​ជា​អ្នក​កីឡាករ​ផ្នែក​ផ្សេង​ៗ​រហូត​ដល់​ចូល​រោង​ការ ឯ​តារា​ខ្លះ​បាន​ត្រឹម​តែ​ជា​មិត្ត​ប្រុស​ប៉ុណ្ណោះ។ ខាង​ក្រោម​ជា​តារា​ស្រី​៥​ដួង​​ដែល​មាន​និង​ធ្លាប់​មាន​គូ​ស្នេហ៍​ជាអ្នកកីឡា៖

 

១. តារា​សម្ដែង​ស្រី Kim Min Ji និង​កីឡាករ​បាល់ទាត់​​ Park Ji Sung ​

 

តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

 

តារា​សម្ដែង​ស្រី​វ័យ​២៣​ឆ្នាំ​និង​​អតីត​កីឡាករ​បាល់ទាត់​ក្រុម Manchester United បាន​រៀបការ​ជាមួយ​គ្នា​​កាល​ពី​ខែ​ កក្កដា ឆ្នាំ​ ២០១៤។ កាល​ពី​ខែ​​ ឧសភា Park Ji Sung បាន​ប្រកាស​​ថា​ លោក​​នឹង​ក្លាយ​ជា​ឪពុក​គេ​ក្នុង​ខែ​វិច្ឆិកា​នេះ។

 

២. តារា​សម្ដែង​ស្រី Han Hye-jin និង កីឡាករ​បាល់ទាត់ Ki Sung-yueng

 

តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

 

Hanនិង​កីឡាករ​ក្រុម Swansea City ជួបគ្នាដំបូង​​​​នៅ​ខែ មិថុនា​ ឆ្នាំ ២០១១​នៅ​​កម្មវិធី​ប្រកួត​បាល់ទាត់​ដែល​មាន​ឈ្មោះ​ថា Doosan Asian Dream Cup ។​ ក្រោយ​​មក​​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​នៅ​ខែ សីហា​ ឆ្នាំ ២០១២ នៅ​កម្មវិធី​ទូរទស្សន៍​Healing Camp ។ បន្ទាប់​ក៏​បាន​ផ្ដើម​ស្រលាញ់​គ្នា​​នៅ​ខែ​មករា​ ឆ្នាំ​ ២០១៣​និង​បាន​រៀប​ការ​​នៅ​នៅ​ខែ​ កក្កដា ឆ្នាំ ២០១៣។

 

៣. Yuri ក្រុម Girls’ Generation និង កីឡាករBaseball លោក Oh Seung Hwan

 

តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

 

​ Yuri និង Oh Seung Hwan បាន​ផ្ដើម​ស្នេហ៍​ជាមួយ​គ្នា​​ពី​ពាក់​កណ្ដាល​ខែ មេសា ឆ្នាំ ២០១៥។ ប៉ុន្តែ​បាន​ត្រឹមតែ​៦​ខែ​ ស្នេហា​អ្នក​ទាំង​ពីរ​ក៏​បាន​រលត់​សូន្យ​ទៅវិញ។

 

៤. តារា​ចម្រៀង​ Yoo So Young ​និង​កីឡាករ​បាល់ទាត់ Son Heung Min

 

តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

 

នៅ​ពេល​ថ្មី​នេះ​សារព័ត៌មាន The Fact ​បាន​ថត​បាន​រូបYoo So Young ​អតីត​សមាជិក​ក្រុម After School និង Son កីឡាករ​ក្រុម Tottenham Hotspur ចេញ​ទៅ​ក្រៅ​ពេល​យប់​តែ​២​នាក់​និង​ជិះ​ឡាន​តែ​មួយ​ជាមួយ​គ្នា។ Yoo So Young ​ក៏​បាន​​បញ្ជាក់​ពី​ទំនាក់ទំនង​នេះ​ដែរ​ថា​ជា​ការពិត។

 

៥. Minah ក្រុម Girl’s Day’sនិង កីឡាករ​បាល់ទាត់ Son Heung Min

 

តារា​ស្រី​ជួរ​មុខ​កូរ៉េ​ ៥​​រូប​មាន​​​គូ​ស្នេហ៍​ជា​អ្នក​កីឡា

 

Son Heung Min ​បច្ចុប្បន្ន​ជា​មិត្ត​ប្រុស​របស់Yoo So Young ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ជា​គូស្នេហ៍​របស់ Minah ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៤​អ្នក​ទាំង​ពី​ក៏​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន៕

 

ចុចអានន៖Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop