​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី


​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី

ក្រុម​កីឡា​រទេះ​ជន​ពិការ​កម្ពុជា​មាន​សន្ទុះ​ចិត្ត​នៃ​ការ​ហ្វឹកហាត់​ខ្ពស់​ហួស​ពី​ការ​ស្មាន​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ (SEA Para Games) ​នៅ​សិង្ហបុរី​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។

 ​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរីលោក​គ្រូ លាក់ ឡុច

 

លោក លាក់ ឡុច​ គ្រូ​បង្វឹក​កីឡា​រទេះ​ជន​ពិការ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ប្រណាំង​រទេះ​ជន​ពិការ​របស់​កម្ពុជា​មាន​គ្នា​៥នាក់​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ពហុកីឡដ្ឋាន​ជាតិ​​ដើម្បី​ចេញ​ទៅ​ប្រកួត​កីឡា​ SEA Para Games​ នៅ​ប្រទស​សិង្ហបុរី​ នា​ពេល​ខាង​មុខ​នេះ។ ពួក​គាត់​ទាំង​អស់​មាន​ឆន្ទៈ​ខ្ពស់​ណាស់​ក្នុង​ការ​ហ្វឹកហាត់​ទាំង​អំឡុង​ពេល​មាន​ការ​ជ្រោមជ្រែង​ និង​មិន​ទាន់​ទទួល​បាន​ការ​ជ្រោមជ្រែង​។

 

លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​លើក​ឡើង​ថា ពួក​គាត់​បាន​ប្រមូល​ហ្វឹកហាត់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៥​មក​មក​ម្ល៉េះ។ «ពួក​គាត់​ខំ​ប្រឹង​ណាស់ ពេល​ខ្លះ​គ្រូ​មិន​ហៅ​​ឲ្យ​ហ្វឹកហាត់ ក៏​ពួក​គាត់​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​នាំ​គ្នា​ហ្វឹកហាត់​ជា​ប្រចាំ»។​

 

លោក​បន្ត​ថា សមត្ថភាព​របស់​ពួក​គាត់​នៅ​ពេល​នេះ​ឈាន​ដល់​កម្រិត​ល្អ​ប្រសើរ​ជាង​លើក​មុន​ច្រើន​ដែល​កត្តា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ។

 

លោក​ លាក់ ឡុច បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ផល​លំបាក​កាល​ពី​ដើម​ឆ្នាំ​ថា កាល​ចាប់​ផ្តើម​ហ្វឹកហាត់​ដំបូង​អត់​មាន​ទី​លាន​ល្អ​ដូច​សព្វ​ថ្ងៃ​ទេ​ គឺ​ពួក​គាត់​ទៅ​ហាត់​នៅ​កោះ​ពេជ្រ​ដែល​មិន​មែន​ជា​ទី​លាន​ស្តង់ដារ​សម្រាប់​ការ​ប្រណាំង​រទេះ​ជន​ពិការ​ និង​មិន​ទាន់​មាន​អ្នក​ជួយ​ឧបត្ថម្ភ​គ្រប់​គ្រាន់។ ជា​មួយ​គ្នា​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ស្រោម​ដៃ​ និង​រទេះ​ក៏​ថ្លៃ​​ថែម​ទៀត។

 

ទោះ​បី​យ៉ាង​ណា​ លោក​ប្រាប់​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ក្រុម​កីឡា​ជន​ពិការ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ដើម្បី​ហ្វឹកហាត់​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​​ដែល​ជា​កន្លែង​ស្តង់ដារ​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹក​នាំ​គ្រប់​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ងាយ​ស្រួល​ និង​បង្កើន​សមត្ថភាព​ខ្លាំង​ឡើង។
 

លោក​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​វិញ្ញាសា​ដែល​ក្រុម​កីឡា​ប្រណាំង​រទេះ​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​កន្លង​មក​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​ និង​មីយ៉ាន់ម៉ា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ​ ក្រុម​កីឡា​ប្រណាំង​រទេះ​កម្ពុជា​សង្ឃឹម​ឈ្នះ​១០០​%។

 

ទស្សនា​វីដេអូ

កីឡាករ​ប្រណាំង​រទេះ​ជន​ពិការ​ទាំង​៥​នាក់​ដែល​ត្រូវ​ចូល​រួម​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​ នៅ​ប្រទេស​សិង្ហបុរី​ ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ទី​៩​ ខែ​ធ្នូ​ ខាង​មុខ​នេះ​ រួម​មាន​កីឡាករ​ វ៉ាន វ៉ុន, ហេង សាវឿន, ឈុន ពុធ, ឯក ញាណសមុទ្រ និង​កីឡាករ​ ហ៊ុន សើន​ ដែល​ទើប​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​លើក​ដំបូង។ កាល​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ឆ្នាំ​២០១៣ ​កីឡាករ​ វ៉ាន វ៉ុន​​ ​ឈ្នះ​មេដាយ​មាស​៣ និង​ប្រាក​២​ ឯ​ ហេង សាវឿន​ ឈ្នះ​​មេដាយ​ប្រាក់​២​ និង​សំរឹទ្ធ១ ហើយ​ ឯក ញាណសមុទ្រ និង​ ឈុន​ ពុធ​ឈ្នះ​មេដាយ​ប្រាក់​១​ដូច​គ្នា។

 

​ការប្រកួត​កីឡា​ SEA​ Para Games ឆ្នាំ​២០១៥​នេះ​ កម្ពុជា​នឹង​​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ពិការ​ចំនួន​៣០រូប​ទៅ ​ចូលរួម​ប្រកួត​ដែល​ក្នុង​នោះ​មាន​អត្តពលកម្ម​(​រទេះ​-​រត់​-​ចោល​ដុំដែក​-​ ចោល​ថាស​​​១៩​រូប ហែល​ទឹក​៩​រូប​ ប៊ូល​លីង​១​រូប និង​បាញ់​កាំភ្លើង​១​រូប៕

 

​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី

 

​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី

 

​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី

 

​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី

 

​​ក្រុម​កីឡា​រទេះ​ជន​ពិការ​គ្រូ​មិន​ហៅ​ឲ្យ​ហាត់​ ក៏​ប្រឹង​ហាត់​ដើម្បី​ទៅ​ SEA Para Games​ ​នៅ​សិង្ហបុរី

អត្ថបទ៖ ជាន ចាន់រ៉ា​