សមត្ថកិច្ចចាប់ខ្លួនជនបង្ហោះ Facebook ក្លែងបន្លំសំបុត្រកំណើតខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម បាន២នាក់

ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៥ កម្លាំងនគរបាល ក្រុងបាវិត បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ពន្ឋ័ករណីបំភ្លៃ ឯកសារ សាធារណៈ សំបុត្របញ្ជាក់កំណើត ដោយដាក់ថា ខេត្តស្វាយរៀង ស្ថិតក្នុង ប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook នាំឲ្យបំពុលបរិយាកាស។

មន្រ្តីប៉ូលីសខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យ២នាក់ ក្នុងនោះមាន ឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែលសមាជិកក្រុមប្រឹក្សាក្រុងបាវិតជាអ្នកសរសេរ បន្ទាប់ពីស្រាវជ្រាវ រកឃើញថា ជនសង្ស័យទាំង២នេះបានបំភ្លៃឯកសារសាធារណៈ សំបុត្របញ្ជាក់ កំណើតដោយដាក់ថាខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាមហើយបង្ហោះ ក្នុង Facebook នាំឲ្យបំពុលបរិយាកាស។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥បានបែកធ្លាយសំបុត្រកំណើត មួយរបស់ឈ្មោះស៊ុតគង់ភេទប្រុសដែលនៅលើសំបុត្របញ្ជាក់កំណើតនោះបាន សរសេរថា “មានទីកន្លែងកំណើតនៅភូមិតាឡឹងឃុំភ្នំដិនស្រុកគិរីវង់ខេត្តតាកែវ (ប្រទេសវៀតណាម)។

ដោយឡែកនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បានធ្លាយលិខិតបញ្ជាក់កំណើត មួយទៀត នៅឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង (ប្រទេសវៀតណាម) ដែល លិខិតនេះត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដដែល។

ដោយឡែកនៅថ្ងៃម្សិលមិញនេះអគ្គនាយករដ្ឋានអត្តសញ្ញាកម្មនៃក្រសួងមហាផ្ទៃ ប្រកាសស្វែងរកចាប់ខ្លួនជន ក្លែងបន្លំឯកសារសាធារណៈនេះផងដែរ៕

សមត្ថកិច្ចចាប់ខ្លួនជនបង្ហោះ Facebook ក្លែងបន្លំសំបុត្រកំណើតខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម បាន២នាក់ សមត្ថកិច្ចចាប់ខ្លួនជនបង្ហោះ Facebook ក្លែងបន្លំសំបុត្រកំណើតខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម បាន២នាក់