មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) កន្លែងផ្ញើម៉ូតូ​-​ឡាន បាត់​មិន​ទទួលខុសត្រូវ ជា​ច​រិ​កពិត ឬ​កម្លា​ចិត្ត​ម្ចាស់​ឲ្យ​ប្រយ័ត្ន​

​រាជធានី​ភ្នំពេញ : ជារឿយៗ កន្លែង​ផ្ញើ​ឡាន និង​ម៉ូតូ យកលុយ​មិន​ទទួល ខុសត្រូវ នៅតែ​ជា​ចំណោទបញ្ហា​ដដែល ដោយ​ភោជនីយដ្ឋាន ឬក៏​កន្លែងផ្ញើម៉ូតូ​-​ឡាន​មួយចំនួន បាន​សរសេរ​នៅក្នុង​សំបុត្រ ឬ​ប័ណ្ណ​ចត​ម៉ូតូ​-​ឡាន​ថា “​ហាង​យើងខ្ញុំ​ពុំ​ទទួលខុសត្រូវ រាល់​ការបាត់បង់​ទោចក្រយានយន្ត​-​រថយន្ត និង​សម្ភារៈ ដែល​នៅជាប់​នឹង​យានជំនិះ​!” ថែមទាំង​បាន​សរសេរ​បន្ថែមទៀត​ថា “​ផុតកំណត់​ម៉ោង​១០​យប់​” និង “​ហាង​យើងខ្ញុំ​មាន​សន្តិសុខ​យាម​យានជំនិះ ដើម្បី​ផ្តល់​ការងាយស្រួល​ដល់​អស់លោក​អ្នក​តែប៉ុណ្ណោះ​។ សូម​លោកអ្នក​រក្សា​យានជំនិះ​ដោយ​ខ្លួនឯង យើងខ្ញុំ​មិន​ទទួលខុសត្រូវ​នូវ​ការខូចខាត ឬ​បាត់បង់​ឡើយ​។ ទាំងនេះ​ជាការ​សរសេរ​នៅក្នុង​ប័ណ្ណ​ចត​យានយន្ត​។ឯ​កន្លែង​ចត​មួយចំនួន​ផ្សេង ទៀត​ដូចជា​សាលារៀន មន្ទីរពេទ្យ​បានសរសេរថា “​បាត់បង់​មិន​ទទួលខុសត្រូវ ហាម​ហែក​សំបុត្រ​ដោយ​ខ្លួនឯង​” និង​បាន​បន្តថា “​ផុតកំណត់ ម៉ោង​៨​និង​៣០​យប់​ទុកជា​អសារ​បង់​”​។​

​ដូចដែល​បង្ហាញ​មក​ខាងលើនេះ​បានធ្វើ​ឲ្យ​មនុស្ស និង​ភ្ញៀវ​មួយចំនួន មាន​ភាព​អាក់អន់ស្រពន់ចិត្ត ឬ​ពុំ​ពេញចិត្ត នឹង​កន្លែងផ្ញើម៉ូតូ​-​ឡាន ឬក៏​ភោជនីយដ្ឋាន​មួយចំនួន ដែល​ពុំ​បានទទួល​ការខុសត្រូវ​ទៅលើ​ការបាត់បង់​យានជំនិះ​របស់​ពួកគេ​។ ទោះបីជា​កន្លែង​ទាំងនោះ​ខ្លះ​បាន​យក​ថ្លៃ​សេវាកម្ម និង​ខ្លះទៀត​ឥតគិតថ្លៃ​យ៉ាងណាក៏ដោយ ហើយ​ពួកគេ​ទាំង​នោះបាន​និយាយថា “​ម៉េច​បាន​មិន​ទទួលខុសត្រូវ បើ​គេ​មក​ស៊ី​អី​អស់​លុយ​ហើយ​ពេលខ្លះ​ផ្ញើ​ឲ្យ​លុយ​ទៀត​!”៕

​ចុះ​ចំណែក​ប្រិយមិត្ត​របស់​សារព័ត៌​មានសែនសុខ  យល់​បែបណា​ដែរ​ចំពោះ​ករណី​ខាងលើនេះ​?

មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) កន្លែងផ្ញើម៉ូតូ​-​ឡាន បាត់​មិន​ទទួលខុសត្រូវ ជា​ច​រិ​កពិត ឬ​កម្លា​ចិត្ត​ម្ចាស់​ឲ្យ​ប្រយ័ត្ន​ មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) កន្លែងផ្ញើម៉ូតូ​-​ឡាន បាត់​មិន​ទទួលខុសត្រូវ ជា​ច​រិ​កពិត ឬ​កម្លា​ចិត្ត​ម្ចាស់​ឲ្យ​ប្រយ័ត្ន​