ទ្រង់​ទ្រាយ​មុខ​របស់​មនុស្ស​ស្រី​បង្ហាញ​ថា ​​នាង​ឆាប់​​​​ឬ​​​ក្រ​​រៀប​ការ​


ទ្រង់​ទ្រាយ​មុខ​របស់​មនុស្ស​ស្រី​បង្ហាញ​ថា ​​នាង​ឆាប់​​​​ឬ​​​ក្រ​​រៀប​ការ​

លក្ខណៈ​ទ្រង់ទ្រាយ​មុខ​​មិន​ត្រឹម​តែ​បង្ហាញ​ពី​សម្រស់​របស់​នារី​ទេ​ តែ​ថែម​ទាំង​បង្ហាញ​ពី​រាសី​ស្នេហា​របស់​នាង​លើ​រឿង​រៀប​ការ​ទៀត​ផង ថា​តើ​នាង​នឹង​បាន​រៀបការ​ឆាប់ៗ​ ឬ​ ក៏​​ត្រូវ​ចាំ​យូរ​ទៀត​។ តាម​តម្រា​ហុងស៊ុយ​ ដែល​ចង​ក្រង​ឡើង​ដោយ​លោក ហៀង ម្ចាស់​តូប​លក់​សៀវភៅ​​ស៊ឹង ណាំ​ហុង ផ្សារ​អូរឫស្សី​ បង្ហាញ​ថា​លក្ខណៈ​សម្រាប់​សម្គាល់​ទ្រង់ទ្រាយ​មុខ​មាន​ទាំង​អស់​ ៧ យ៉ាង​រាប់​ចាប់​ពី​ក​ឡើង​លើ។

 

 

ទ្រង់​ទ្រាយ​មុខ​របស់​មនុស្ស​ស្រី​បង្ហាញ​ថា ​​នាង​ឆាប់​​​​ឬ​​​ក្រ​​រៀប​ការ​
ទ្រង់ទ្រាយ​មុខ​ដែល​ឆាប់​បាន​រៀបការ​ (មាន​សំណាង​ខ្ពស់​បាន​ប្ដី​ជា​អ្នក​មាន​ទ្រព្យ​)

 

១. ក្ដោង​ច្រមុះ​ខ្ពស់​ ហើយ​ត្រង់

 

ចំពោះ​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ក្ដោង​ច្រមុះ​ខ្ពស់​ ហើយ​ត្រង់​នោះ​គឺ​មាន​ជោគ​សំណាង​ខ្ពស់​បាន​រៀបការ​ជាមួយ​នឹង​បុរស​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ និង​មាន​យសស័ក្ដិ​ខ្ពង់ខ្ពស់​។ ហើយ​នាង​គឺ​តែង​តែ​ទទួល​បាន​ការ​ធានា​ និង ទំនុក​បម្រុង​ពី​គេ​ទៀត​ផង។
២. ចុង​ច្រមុះ​មាន​សាច់

ទោះ​បី​ជា​នាង​មាន​ក្ដោង​ច្រមុះ​ខ្ពស់​ ហើយ​ត្រង់​ក្ដី​ក៏​ត្រូវ​តែ​មាន​សាច់​នៅ​ចុង​ច្រមុះ​ដែរ ទើប​ទទួល​បាន​សេចក្ដី​សុខ​ពី​លោក​ប្ដី។ ប្រសិន​បើ​ចុង​ច្រមុះ​ស្រួច​ខ្លាំង​ ហើយ​ទោះ​បី​ជា​លោក​ប្ដី​មាន​ទ្រព្យ​ធន​ស្ដុកស្ដម្ភ​ យ៉ាង​ណា​ក្ដី​ក៏​មិន​ប្រាកដ​ឱ្យ​អ្នក​ចាយ​ខ្ជះខ្ជាយ​ដែរ។
៣.​ ខ្ពង់​ថ្ពាល់​ និង ច្រមុះ​ស័ក្ដិសម​នឹង​គ្នា

 

ប្រសិន​បើ​នៅ​ត្រង់​ខ្ពង់​ថ្ពាល់​មាន​សាច់​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​គឺ​ក្នុង​មួយ​ជីវិត​នេះ​ជួប​តែ​ជោគ​សំណាង​ខ្ពស់។ ប៉ុន្តែ​បើ​ខ្ពង់​ថ្ពាល់​លេច​ធ្លោ​ខ្លាំង​ពេក​ហើយ​ក្ដោង​ច្រមុះ​ក៏​ខ្ពស់​ដែរ​នោះ​គឺ​ ពិត​ជា​នឹង​បាន​ក្លាយ​ជា​មនុស្ស​នៅ​ឯកោ​កំព្រា​តែ​ម្នាក់​ឯង​។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​បាន​ក្លាយ​ជា​ប្រពន្ធ​គេ​ក៏​ពុំ​មាន​ជោគ​វាសនា​ល្អ​ដែរ។

 

ទ្រង់​ទ្រាយ​មុខ​របស់​មនុស្ស​ស្រី​បង្ហាញ​ថា ​​នាង​ឆាប់​​​​ឬ​​​ក្រ​​រៀប​ការ​

 

 

 

ទ្រង់ទ្រាយ​មុខ​របស់​ស្ត្រី ដែល​ក្រ​បាន​រៀប​ការ

 

១.​ថ្ងាស​ខ្ពស់​ពេក​ ថ្ងាស​រាង​បួន​ជ្រុង​ ​និង​ថ្ងាស​រាង​មូល

 

ចំពោះ​លក្ខណៈ​ទ្រង់ទ្រាយ​ថ្ងាស​ទាំង​បី ខាង​លើ​នេះ​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ស្រី​ដែល​មាន​ចរិត​លក្ខណៈ​បង្ក្រាប​ប្ដី ដូច្នេះ​គឺ​មិន​ងាយ​បាន​រៀបការ​ទេ។ ទោះ​ប្រសិន​បើ​បាន​រៀបការ​ឆាប់​ក៏​ច្រើន​តែ​មាន​រឿង​បែកបាក់​លែងលះ​គ្នា​​ដែរ។

 

២.​ រោម​ចិញ្ចើម​ក្រាស់

 

ចំពោះ​មនុស្ស​ស្រី​ដែល​មាន​រោម​ចិញ្ចើម​ក្រាស់​ឃ្មឹក​ គឺ​តំណាង​ឱ្យ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ក្នុង​កិច្ចការងារ​ ដូច្នេះ​នាង​ផ្ដោត​តែ​ទៅ​លើ​គំនិត​ប៉ុណ្ណោះ​ ដើម្បី​ពង្រីក​កិច្ច​ការងារ​នោះ ទើប​ជា​ទូទៅ​ពុំ​នឹក​នា​ដល់​រឿង​រៀបការ​ឡើយ។

 

៣.​ខ្ពង់​ថ្ពាល់​ខ្ពស់​

 

ប្រសិន​ជា​មាន​ខ្ពង់​ថ្ពាល់​ខ្ពស់​ទាំង​សងខាង​​​ ជាង​ចន្លោះ​កណ្ដាល​នៃ​ក្ដោង​ច្រមុះ​ គឺ​ជា​ប្រភេទ​មនុស្ស​ឯករាជ្យ​ម្ចាស់ការ​និង​មាន​ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ ដូច្នេះ​ពុំ​មែន​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​ឆាប់​ពឹងពាក់​លើ​ប្ដី​ទេ។

 

៤. សំឡេង​ស្អក​ខ្សាវៗ

 

នារី​ដែល​មាន​សំឡេង​ស្អក​ខ្សាវៗ ប្រៀប​ដូច​ជា​សំឡេង​ទាកាប៉ា​ឈ្មោល​នោះ គឺ​ពិត​ជា​មិន​ងាយ​គិត​គូរ​ដល់​រឿង​រៀប​អាពាហ៍ពិពាហ៍​ឡើយ៕​​​

 

 

ចុះ​ចំណែក​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​?