ម្ចាស់ទីតាំង កត់កន្ទុយលេខ ដ៏ធំ ប្រចាំខេត្តប៉ៃលិន ត្រូវតុលាការ ដោះលែង

ប៉ៃលិន៖ ម្ចាស់ទីតាំងកត់កន្ទុយលេខ ដ៏ធំមួយកន្លែង ស្ថិតនៅផ្សារប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានប្រធាន តុលាការខេត្ត លោក លាង សួរ សម្រេចដោះលែងឲ្យត្រឡប់ទៅវិញ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោយពេលដែលតំណាងអយ្យការ ធ្វើការចោទប្រកាន់ពីបទ «បើកលេងល្បែង ស៊ីសងខុសច្បាប់»។

ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តប៉ៃលិន លោក ថុល គឹមហ៊ីង បានថ្លែងឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ ត្រូវបានលោកកោះឲ្យចូលខ្លួន ពាក់ព័ន្ធការលួចបើកល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) ហើយក្រោយការសួរនាំរួចលោក ក៏សម្រេចធ្វើការចោទប្រកាន់ រួចក៏រុញសំណុំរឿងនេះទៅលោកចៅក្រម ដែលជាប្រធានតុលាការ ប៉ុន្តែនៅរសៀលថ្ងៃនេះ លោកប្រធានតុលាការ បានដោះលែងឲ្យជននោះត្រឡប់ទៅវិញហើយ។

មានភាពចំរូងចំរាសមួយបានកើតឡើង រវាងលោកព្រះរាជអាជ្ញាខេត្តប៉ៃលិន និងលោកប្រធានតុលាការខេត្តប៉ៃលិន ធ្វើឲ្យមហាជនធ្វើការរិះគន់យ៉ាងចាស់ដៃ ខណៈដែលលោកព្រះរាជអាជ្ញា បញ្ជាលោកព្រះរាជអាជ្ញារងម្នាក់ ដឹកនាំកម្លាំង នគរបាលរបស់ស្នងការដ្ឋាន ចុះបង្រ្កាបល្បែងកន្ទុយលេខជាបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្រាប់តែលចមុខប្រធានតុលាការ លោក លាង សួរ មករារាំងការចុះបង្រ្កាប របស់លោកព្រះរាជអាជ្ញា ក្នុងភាពតានតឹងអស់រយៈពេលពីរម៉ោង។

ទីបំផុតលោកព្រះរាជអាជ្ញា បានឲ្យដកកំលាំងចេញពីទីតាំងប្រឈមរហូតដល់ម៉ោង៣សៀល នគរបាលធ្វើលិខិតកោះ ហៅម្ចាស់មេកន្ទុយលេខ ជ្រកក្រោមស្លាក Wing វេលុយ «ភាសំបូ» ឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋានខេត្ត ប៉ៃលិន ក៏ត្រូវលោកព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនបញ្ជូន ទៅតុលាការខេត្តប៉ៃលិន រហូតដល់ការធ្វើការចោទប្រកាន់តែម្តងទៅ។

រឿងរ៉ាវទាំងនេះបានកើតឡើង ខណៈដែលកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មេកន្ទុយលេខនោះត្រូវបានគេចាក់ឆ្នោតត្រូវ ៨០លានរៀល តែមិនត្រូវបានមេកន្ទុយលេខ បានសងទាំងអស់នោះទេ គឺសងបានតែ១០លានរៀលប៉ុណ្ណោះ ដោយបោះពាក្យសំដីថា ឲ្យទៅប្ដឹងអ្នកណាប្ដឹងទៅ។

ក្រោយអ្នកត្រូវឆ្នោតប្តឹង សមត្ថកិច្ច និងព្រះរាជ្ញា មិនដោះស្រាយឲ្យនោះទេ ពីព្រោះជាល្បែងខុសច្បាប់ ប៉ុន្តែត្រូវចុះបង្ក្រាប។

មន្រ្តីនគរបាលខេត្តប៉ៃលិន បានលួចបង្ហើបថា ទីតាំងបង្កប់ល្បែងចាក់កន្ទុយលេខខាងលើនេះ គឺជាកន្លែងធំជាងគេ នៅខេត្តប៉ៃលិន ពោលកូនកញ្ច្រែងទាំងអស់ ត្រូវប្រមូលយកមកឲ្យមេធំមួយនេះ។ យ៉ាងណាក៏ដោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបកស្រាយ ពីប្រធានតុលាការ ខេត្តប៉ៃលិននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ៕