លោកប្តីយកកាំភ្លើងកែច្នៃមកដុស លាង​រាកៃត្រូវចំដើម​ ទ្រូងប្រពន្ធស្លាប់

ខេត្តរតនគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់ បាន​យកកាំភ្លើងកែច្នៃ​ដុស លាងសំអាត​ ភ្លាត់ស្នៀត​រាកៃ​ផ្ទុះ បណ្តាល​ឲ្យ​ត្រូវ​ចំ​ដើម ទ្រូង​​ប្រពន្ធ ស្លាប់ភ្លាមៗ​តែម្តង ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោងប្រមាណ៨យប់ថ្ងៃទី១៨ វិច្ឆិកា ២០១៥ ​នៅក្នុងតំបន់ដាច់ ស្រយាល ​ស្ថិតក្នុងភូមិចាអ៊ុងកៅ​ ឃុំចាអ៊ុង​ ស្រុកអូរជុំ ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅថ្ងៃទី១៩វិច្ឆិកានេះ ​សមត្ថកិច្ចកំពុង​ចុះស្រាវជ្រាវ និងឃាត់ខ្លួន​ប្តីមិន ទាន់ស្គាល់​អត្តសញ្ញាណរូបនោះ ។

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត