ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ​​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ចប្រជុំ​ពាក់​ព័​ន្ធ​នៅ​ម៉ា​​ឡេ​​ស៊ី

រាជធានី​ភ្នំពេញ ៖ តាម​ការ​អញ្ជើញ​របស់​លោកដា​តូ ស្រ៊ី ម៉ូ​ដ ណា​ជីប ( DATO SRI MOHD NAJIB ) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា​ ២០១៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័​ន្ធ​​មួយ​ចំនួន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​គូ​ឡា​ឡាំ​ពួរ ។