គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​១៥ និង​របួសធ្ងន់​១៩

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​១៥​នាក់ (​ស្រី​១​នាក់​) អ្នក​របួសធ្ងន់​១៤​នាក់ (​ស្រី​២​នាក់​), របួសស្រាល​៥​នាក់
(​ស្រី​២​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​៣២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​, រថយន្ត​ធុន​តូច​៩​គ្រឿង​, រថយន្ត​ធន់​ធំ គ្រឿង​, យាន​ផ្សេង​ៗ១​លើក ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៥​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក​, បត់​គ្រោះថ្នាក់​៣​លើក​, ស្រវឹង​៤​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២០​នាក់​(​យប់ ១១​នាក់​)  ៕