ម្សិលមិញ​លោក សម រង្ស៊ី ​និង កឹម សុខា​ ជួបឧបការី​រដ្ឋមន្រ្តីការបរទេស​អាមេរិក​នៅហ្វីលីពីន

រាជធានីភ្នំពេញ ៖ ​អនុប្រធានគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ ( Facebook) ​ផ្លូវការរបស់​លោក​មានខ្លឹមសារ​ទំាង​ស្រុងថា​ "វេលាម៉ោង១៣:៣០នាទី​ ថ្ងៃព្រហស្បតិ៍ ទី១៩ ​ខែវិច្ឆិកា ឆ្នាំ២០១៥ ​នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ​នាទីក្រុងManila ​ប្រទេសហ្វីលីពីន ​លោក សម រង្ស៊ី និង ខ្ញុំ បានជួបជាមួយ ​លោក Daniel Russel ​​ឧបការីរដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។

ក្នុងជំនួបជាមួយ​មេដឹកនាំប្រទេសមហាអំណាចដ៏មានសារ:​សំខាន់នេះ ​យើងបានពិភាក្សាគ្នាយ៉ាង​យកចិត្តទុកដាក់អំពី៖ ​ “ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​នៃដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​​នៅប្រទេសកម្ពុជា ​ដែលសហគមន៍ជាតិ ​និងអន្តរជាតិ​ កំពុងព្រួយបារម្ភយ៉ាងខ្លាំង​ ហើយក៏កំពុង​​តែរកដំណោះ​ស្រាយ”៕