ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន អំ​ពា​វ​នា​វ​ឲ្យ​យុ​វ​ជន ប​ញ្ឈ​ប់​កា​រ​ប្រើ​ប្រា​ស់ Logo ភេ​រ​វ​កម្ម​នៅ​លើ Facebook

ភ្នំពេញ៖ សម្តេច​នា​យ​ក​រដ្ឋ​ម​ន្រ្តី ហ៊ុន សែន នៅ​យ​ប់​ថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​បា​ន​អំ​ពា​វ​នា​វ​ឲ្យ​​យុវ​ជន​មួ​យ​ចំ​នួ​ន បញ្ឈ​ប់​កា​រ​ប្រើ​ប្រា​ស់ Logo ភេ​រ​វ​ក​ម្ម​នៅ​លើ​បណ្តា​ញ​សង្គម Facebook ដើ​ម្បី​កុំ​ឲ្យ​​មា​ន​គ្រោះ​ថ្នា​ក់​ដ​ល់​ខ្លួ​ន​ឯង​ ។ នៅលើបណ្តាញសង្គម Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានបញ្ជាក់ថា Logo ភេរវកម្មនោះ យ៉ា​ង​ណា​នោះ​ទេ ដោយ​គ្រាន់​តែ​លើ​ក​ឡើ​ង​ថា ស​ម្តេ​ច​ស​ង្កេ​ត​ឃើ​ញ​អ្ន​ក​ប្រើ​ប្រា​ស់ Logo ភេ​រ​វ​ក​ម្ម​ច្រើ​ន​ នៅ​លើ​ប​ណ្តា​ញ​សង្គ​ម Facebook ហើ​យ​អំ​ពា​​វ​នា​វ​ឲ្យ​​យុ​វ​ជ​ន​ទាំ​ង​នោះ បញ្ឈ​ប់​ព្រោះ​ថា​អា​ច​គ្រោះ​ថ្នា​ក់​ដ​ល់​ខ្លួ​ន​ឯង ។ ស​ម្តេច​លើ​ក​ឡើង​ថា «ជា​ពិ​សេ​ស​យុ​វជន​ ប៉ុ​ន្មា​ន​ថ្ងៃ​នេះ​ដូច​ជា​ឃើ​ញ​មាន​ប្រើ​ប្រា​ស់​ឡូ​ហ្គូ logo ភេរវ​ក​ម្ម ច្រើ​ន​ក្នុង​បណ្តា​ញ​សង្គម សូម​កុំ​នាំ​គ្នា​ធ្វើ​អ្វី​ដែ​ល​គ្មាន​ប្រ​យោ​ជន៍​ដល់​ជាតិ ហើយ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ទៀត​ផង»៕ ដោយ៖ ចាន់ធី