ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​

ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​

ភេរវជន​ Abdelhamid Abaaoud ដែល​ស្ថិត​ក្រោម​ការ​តាម​ប្រមាញ់​ពី​កង​កម្លាំង​ប៉ូលិស​បារាំង​ ពេល​នេះ​ត្រូវ​បាន​​​គេ​​​កំណត់​​អត្តសញ្ញាណ​​ថា​បាន​ស្លាប់​ហើយ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​​ពុធ​កន្លង​ទៅ។ នេះ​បើ​តាម​រដ្ឋអាជ្ញា​បារាំង។

 

ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​
 
​ក្នុង​ប្រតិបត្តិការ​​​វាយ​ឆ្មក់​​របស់​ប៉ូលិស​​បារាំង​ទៅ​កាន់​ផ្ទះ​ល្វែង​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ Saint Denis នា​​ភាគ​ខាង​ជើង​ជាយ​ក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ បាន​​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ និង​​​​​ធ្វើ​ឲ្យ​ភេរវជន​២​នាក់​បាន​ស្លាប់ ប្រុស​ម្នាក់ និង​​ស្រី​ម្នាក់​ស្លាប់​ដោយ​សារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ​​​ដែល​​​ប៉ូលិស​កំណត់​បាន​ថា​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​ភេរវជន Abdelhamid Abaaoud ។
ដោយ​ឡែក​រដ្ឋ​អាជ្ញា​បារាំង​បាន​បញ្ជាក់​ថា​ Abaaoud គឺ​បាន​ស្លាប់​ក្នុង​ផ្ទះ​ល្វែង​នោះ​​ដោយ​សាកសព​​របស់​​​គេ​​​ត្រូវ​​បាន​រក​ឃើញ​​​ហើយ​​​កំណត់​បាន​ថា​​ជា​សព​របស់​ភេរវជន​រូប​នេះ ដោយ​ការ​វិភាគ DNA លើ​ទឹក​មាត់​​សាកសព។
​​តាម​សេចក្ដី​រាយការណ៍​របស់​​​រដ្ឋអាជ្ញា​​ដដែល​បាន​ឲ្យ​ដឹង​ថា សាក​សព​របស់ Abaaoud ​​ត្រូវ​ប៉ូលិស​បាញ់​ស៊ីប​ចំ​ក្បាល ហើយ​រាង​កាយ​សុស​ដោយ​គ្រាប់​កាំភ្លើង ​​សាកសព​បាន​ផ្ទុះ​ជា​បំណែក​ខ្លះ​ដោយ​សារ​​គ្រាប់​បែក​ផ្ទុះ​​ក្នុង​ការ​វាយ​ប្រហារ។
ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​

ភេរវជន Abdelhamid Abaaoud

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បារាំង លោក​ Bernard Cazeneuve បាន​​​និយាយ​ថា​​គាត់​បាន​ទទួល​ព័ត៌មាន​ពី​ចារកិច្ច​​សំងាត់​ថា Abaaoud បាន​ចេញ​​ពី​ប្រទេស​ស៊ីរី​មក ​រួច​ឆ្លង​មក​តាម​​ប្រទេស​ក្រិក។ ប៉ុន្តែ​​មក​ទល់​ពេល​នេះ​ គេ​មិន​អាច​បញ្ជាក់​​ឲ្យ​​ដឹង​ថា​​ភេរវជន​រូប​នេះ​​បាន​ឆ្លង​មក​តំបន់​​អឺរ៉ុប​​ផ្សេង​ទៀត​​តាម​ប្រទេស​ក្រិក​ដោយ​បន្លំ​ខ្លួន​ជា​មួយ​ជន​ភៀស​ខ្លួន​ផ្សេង​ៗ​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ។
​​​​​​​​​​​​​​​​​​​​​​Abdelhamid Abaaoud ជា​ភេរវជន​ក្នុង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ ដែល​បាន​សម្លាប់​​មនុស្ស​១២៩​នាក់ និង​​ជា​រាប់​រយ​នាក់​ទៀត​រង​របួស៕

ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​

ប៉ូលិស​កំណត់​អត្តសញ្ញាណ​​ភេរវជន​ដែល​ស្លាប់​​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ប៉ារីស​
ចុចអាន៖ ការ​ប៉ះ​ទង្គិច​​​នៅ​បារាំង​ម្សិលមិញ​​​​​បាន​បញ្ចប់​ ​​​ប៉ូលិស​ពុំ​ទាន់បញ្ជាក់​​​អត្តសញ្ញាណ​ភេរវករ​​
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, BBC​