អាហារ ៥ ប្រភេទ​អាច​ប្រឆាំង​ជំងឺមហារីក​សុដន់​

Sanofi

​តាម​ការសិក្សា​ថ្មីៗ​បាន​បង្ហាញថា ជំងឺមហារីក​សុដន់ គឺជា​ជំងឺ​មួយ​ដែល​តែង​ឆក់យក​ជីវិត​ស្ត្រី​ភាគច្រើន ជាពិសេស​ស្ត្រី​នៅក្នុង​តំបន់​អាស៊ី ។ ជំងឺ​នេះ​ច្រើន​កើតមាន​ចំពោះ​ស្ត្រី​ដែល​ឈានដល់​វ័យ​ចំណាស់​បន្តិច តែ​នៅពេល​បច្ចុប្បន្ននេះ វា​កើតមាន​ទៅលើ​ស្ត្រី​វ័យក្មេង​ផងដែរ គឺ​ក្នុង​ចន្លោះ​អាយុ​ចាប់ពី ២៥ ទៅ ៥០ ឆ្នាំ ។

បើទោះជា​មិនទាន់មាន​ការសិក្សា​ណាមួយ​អាច​បង្ហាញ​នូវ​អាហារ​ជាក់លាក់​ដែល​អាចជួយ​កាត់បន្ថយ​ការ​វិ​វ​ឌ្ឈ​ទៅ​កើត​ជំងឺមហារីក​សុដន់​នោះ គេ​បាន​រកឃើញថា មានតែ​ជម្រើស​អាហារ​សមស្រប​ល្អ​សម្រាប់​សុខភាព​ដែល​អាចជួយ​កាត់បន្ថយ​បាន ។​ ខាងក្រោម​នេះ​ជា​អាហារ ៥ មុខ ដែលមាន​សារធាតុ​ជួយ​ប្រឆាំងនឹង​ជំងឺមហារីក ៖

១-​ស្ពៃ​អេ​ពី​ណា​រដ៍
​ស្ត្រី​ដែល​ពិសា​ស្ពៃ​ប្រភេទ​នេះ​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​កើត​ជំងឺមហារីក​បាន ៤០ ភាគរយ ព្រោះ​ក្នុង​ស្ពៃ​នេះ​មាន​ផ្ទុក​សារធាតុ​ការ៉ូ​តេ​ណូ​អ៊ី​ដ (Carotenoids) និង ជួយ​កាត់បន្ថយ​សារធាតុ រ៉ាឌីកាល់​សេរី​ពី​រាងកាយ ។

២-​ផ្កា​ស្ពៃ​ប្រ៊ូ​ក​ខូ​លី
​ជា​អាហារ​ប្រសើរ​ជួយ​ប្រឆាំង​ជំងឺមហារីក ព្រោះ វា​មាន​ផ្ទុក​សារធាតុ​ស៊ុ​ល​ហ្វ​រ៉ា​ផេ​ន (Sulforaphane) ដែលជា​សមាសធាតុ​សក​ម្ម​ជួយ​កាត់បន្ថយ​កា​រវិ​វ​ឌ្ឈ​នៃ​កោសិកា​មហារីក ។

៣-​ផ្សិត​គ្រប់​ប្រភេទ
​ការ​ពិសា​ផ្សិត​ក្នុង​បរិមាណ​ច្រើន អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺមហារីក​សុដន់ ជាពិសេស ក្នុងចំណោម​ស្ត្រី​អាយុ​មុន​អស់​រដូវ ។ ក្នុង​ផ្សិត​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ច្រើន​ដូចជា អិ​ល អេ​ហ្គូ​ស្សូ​ណេ​អ៊ី​ន(L-ergothioneine)ដែល​អាច រារាំង​មិនឱ្យ​កើត​ជំងឺមហារីក ។

៤-​រមៀត
​វា​ជា​គ្រឿងទេស​មួយ​ដែលមាន​សមាសធាតុ​គឺ គូ​មីន (Curcumin) ច្រើន ហើយ​បើតាម​ការសិក្សា មួយ​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា សារធាតុ​នេះ​ដែល​គេ​បាន​សិក្សា​ទៅលើ​សត្វ​កណ្តុរ គឺ​បង្ហាញថា វា​អាចជួយ​បញ្ឈប់​ការរីក​រាលដាល​នៃ​កោសិកា​ជំងឺ មហារីក​សុដន់​បាន​ដោយ​មិនឱ្យ​រីក​រាលដាល​ទៅ សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ ។

៥-​ផ្លែ​ទទឹម
​ក្រៅពី​មាន​រសជាតិ​ផ្អែម​ត្រជាក់​ឆ្ងាញ់​ពិសា​ហើយ នោះ ផ្លែ​ទទឹម​ក៏មាន​ផ្ទុក​នូវ​សមាសធាតុ​មួយចំនួន​ដែល អាចជួយ​ប្រឆាំងនឹង​ការវិវឌ្ឍ​ជំងឺមហារីក​បាន​ប្រសើរ បំផុត ព្រោះ​វា​មាន​សារធាតុ​អាស៊ីដ​អេ​ឡា​ជីក (Ellagic acid) ដែលជា​សមាសធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដ៏​មាន​ប្រសិទ្ធភាព​រារាំង​សារធាតុ​អង់​ហ្ស៊ី​ម មិនឱ្យ​ជំងឺ មហារីក​វិ​វ​ឌ្ឍ​ថែមទៀត ៕ សុផល​ ​ ​ ​

Related