​របៀប​រស់នៅ​សម្រាប់​ស្ត្រី​ជិត​ដល់​ពេល​ម៉ែ​ក្មេង​មកលេង​!!!

​របៀប​រស់នៅ​សម្រាប់​ស្ត្រី​ជិត​ដល់​ពេល​ម៉ែ​ក្មេង​មកលេង​!!!

​ការឈឺចាប់​ពេល​មក​រដូវ​គឺជា​ការឈឺចាប់​បែប​រមួលៗ​ក្នុង​ផ្នែក​ខាងក្រោម​នៃ​ពោះ​។ ស្ត្រី​ភាគច្រើន​ជួប​បញ្ហា​នេះ​នៅមុន និង​ក្នុង​ពេល​ពួកគេ​មក​រដូវ​។ ខ្លះទៀត អាច​នឹង​មាន​ភាព​រំខាន​ពួក​គេ​តែម្តង​។ ការឈឺចាប់​នេះ​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​រហូត​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​រយៈពេល​ពីរ​បី​ថ្ងៃ​ជា​រៀងរាល់​ខែ​តែម្តង​ក៏មានដែរ​។

​រឿង​ជាច្រើន​ដែល​អ្នក​ប្រហែលជា​ចង់​ធ្វើ ឬ​សាកល្បង​ក្នុងពេល​ឈឺចាប់​ពេល​មក​រដូវ​នោះ​មានដូចជា​៖

  • ​ហាត់ប្រាណ​៖ ការសិក្សា​រកឃើញថា សកម្មភាព​រាងកាយ​ប្រហែល​ជា​ជួយ​លុបបំបាត់​ការឈឺចាប់​នៃ​ការ​មក​រដូវ​បាន​
  • ​កម្តៅ​៖ ការ​ត្រាំ​ក្នុង​ទឹ​កក្តៅ ឬ​ប្រើប្រាស់​កន្សែង​ក្តៅ ឬ​ដប​ដាក់​ទឹ​កក្តៅ ដោយ​យក​មក​ស្អំ​នៅ​ពោះ​ផ្នែក​ខាងក្រោម​ប្រហែលជា​ជួយ​លុបបំបាត់​ការឈឺចាប់​ពេល​មក​រដូវ​បាន​។ ការ​ស្អំ​ទឹក​ក្តៅ​បែបនេះ​ប្រហែលជា​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ​បំបាត់​ការឈឺចាប់​ដែរ​។
  • ​ថ្នាំ​បំប៉ន​៖ ការសិក្សា​មួយ​ចំនួន​បានបញ្ជាក់​ថា វីតាមីន E អូ​មេហ្គា​បី វីតាមីន B1, B6 និង​ម៉ាញ៉េ  ស្យូម​ប្រហែលជា​មាន​ឥទ្ធិពល​កាត់បន្ថយ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន​។
  • ​ចៀសវាង​ការប្រើ​គ្រឿង​ស្រវឹង និង​ជក់បារី​
  • ​កាត់បន្ថយ​ស្ត្រេ​ស​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។